• 2019-08-16 09:07:15
  • បាល់ទាត់

គ្រូ​ West Ham ថា​សោកស្ដាយ​ដែល​របូត​ Adrian ឲ្យ​ទៅ​ Liverpool

  • 2019-08-16 09:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​ Manuel Pellegrini សម្ដែង​ការ​សោកស្ដាយ​ដែល​មិន​អាច​រក្សា​ Adrian ឲ្យ​បន្ត​នៅ​ West Ham ប៉ុន្តែ​លោក​រីករាយ​នៅ​ពេល​ឃើញ​អ្នក​ចាំ​ទី​រូប​នេះ​សាង​គុណ​សម្បត្តិ​ជួយ​ Liverpool ឈ្នះ​ពាន​។ ​​​

Pellegrini

ក្រោយ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ Adrian បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជើង​ឯក​អឺរ៉ុប​ Liverpool ដោយ​ជំនួស​ Simon Mignolet ជា​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​បន្ទាប់​ពី​ Alisson។ យ៉ាង​ណា​របួស​ Alisson បាន​ធ្វើ​ឲ្យ​ Adrian បានលេង​ប្រកួត​លីគ​​ទល់​ Norwich និង​ទល់​ Chelsea នៅ Super Cup តែម្ដង។ ​

Adrian បាន​ចំណាយ​ពេល​៦​ឆ្នាំ​លេង​ឲ្យ​ West Ham ប៉ុន្តែ​វត្តមាន​របស់​អ្នក​ចាំ​ទី​ចំណូល​ថ្មី​ Lukasz Fabianski ធ្វើ​ឲ្យ​គេ​បាត់បង់​ជម្រើស​ដំបូង​រហូត​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី។​ Pellegrini បាន​និយាយ​ថា៖ "ខ្ញុំ​រីករាយ​ដែល​ Adrian ធ្វើ​បាន​ល្អ​នៅ​ Liverpool ព្រោះ​គេ​ធ្លាប់​ជា​កីឡាករ​សំខាន់​របស់​យើង"។​

“Adrian គឺ​ជា​កីឡាករមានទេពកោសល្យ ដែល​ West Ham ចង់​រក្សា​ទុក​ ប៉ុន្តែ​គេ​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​ដែល​ចង់​ចាកចេញ​ ទើប​យើង​សម្រេច​ក្ដី​បំណង​នោះ"។ បុរស​វ័យ​៦៥​ឆ្នាំ​ បន្ត​ដូច្នេះ៕ ​​​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់