• 2019-08-02 09:03:17
  • បាល់ទាត់

វីរបុរស​ Puyol អាច​ត្រឡប់​មក​ Barca វិញ​កាន់​តំណែង​ធំ​មួយ​

  • 2019-08-02 09:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carles Puyol អាច​កាន់​តំណែង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្លឹប​ Barcelona ក្រោយ​លោក​ Pep Segura សម្រេច​ចែក​ផ្លូវ​ជាមួយ​ក្លឹប។​ ​

ប្រធាន​ក្លឹប​ Josep Maria Bartomeu បាន​ផ្ដល់​ឱកាស​ដល់​ Puyol ជា​អតីត​ប្រធាន​ក្រុម​ និង​ខ្សែ​ការពារ​របស់​ Barcelona កាន់​តំណែង​ខាង​លើ គ្រប់​យ៉ាង​សម្រេច​នៅ​លើ​រូប​គេ​ឆ្លើយ​ថា "យល់​ព្រម" ឬ​ក៏​ "អត់" ប៉ុណ្ណោះ។​ Puyol អាច​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ ជាមួយ​លោក​ Francesc Arnau ដែល​មាន​បទពិសោធន៍​ការងារ​នេះ​៣​ឆ្នាំ​នៅ Malaga។​

Puyol ធ្លាប់​ធ្វើ​ការ​នៅ​ Barcelona ដែរ​កាល​ពី​មុន​ បន្ទាប់​ពី​ចូល​និវត្តន៍​ពី​បាល់ទាត់​ក្នុង​ឆ្នាំ​២០១៥ ដោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Andoni Zubizarreta ជា​អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប។​ ក្រោយ​ Zubizarreta ត្រូវ​បញ្ឈប់​ពី​ការងារ​ Puyol ក៏​ចាកចេញ​ដូចគ្នា​ បន្ទាប់​មក​លោក​ធ្វើ​ជា​ភ្នាក់ងារ​កីឡាករ​ ដល់​ឆ្នាំ​២០១៨៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់