• 2019-07-30 01:44:08
  • ប្រដាល់

ភួង​ ពិសិដ្ឋ​ បាន​ជួប​ ព្រឿង​ សុជាតិ​ ដូច​ក្ដី​បំណង​នៅ​ជុំ​ទី២​

  • 2019-07-30 01:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ ភួង​ ពិសិដ្ឋ​ ដែល​មាន​បំណង​ចង់​ជួប​កីឡាកមក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ​ ព្រឿង​ សុជាតិ​ នៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ទម្ងន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​ TV5​ គឺ​បាន​ជួប​គ្នាហើយ។​

ភួង ពិសិដ្ឋ ឈ្នះកាលថ្ងៃសៅរ៍

ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​ចូល​លេង​ពាន​រង្វាន់​ TV5​ នេះ​ជា​លើក​ទី៣​ហើយ​ ប៉ុន្តែ​២ប្រកួត​មុន​មិន​បាន​ឆ្លង​ដល់​វគ្គ​សំខាន់ៗ​ដូច​កីឡាករ​ដទៃ​នោះ​ឡើយ។​ លើក​ទី១​ ឆ្លង​ដល់​​ជុំ​ទី២​ លើក​ទី២​ ធ្លាក់​ត្រឹម​ជុំ​ទី១។​

តប​ទៅ​និង​សំនួរ​ថា​ ចង់​ជួប​អ្នក​ណា​រវាង​ ព្រឿង​ សុជាតិ​ និង​ លីន​ វិរៈ​ ភួង​ ពិសិដ្ឋ​ បញ្ជាក់​ថា​ ជួប​មួយ​ណា​ក៏​បាន​ដែរ​ ប៉ុន្តែ​បើ​បាន​ប៉ះ​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ គឺ​ល្អ។​ ដោយ​សារ​តែ​ ព្រឿង​ សុជាតិ​ ជា​កីឡាករ​ជើង​ចាស់​ម្នាក់​ដែរ​ និង​មាន​កេរ្តិ៍ឈ្មោះ​គួរសម។​

ព្រឿង សុជាតិ ឈ្នះកាលថ្ងៃសៅរ៍

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ជុំ​ទី១​ សប្ដាហ៍​ទី៣​ រក​ឃើញ​បេក្ខភាព​២នាក់​ទៀត​ហើយ​ឡើង​ទៅ​ជុំ​បន្ទាប់​គឺ​ ព្រឿង​ សុជាតិ​ និង​ ភួង​ ពិសិដ្ឋ​ ក្រោយ​ពួកគេ​ឈ្នះ​ពិន្ទុ​ដៃគូ​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កក្កដា​ ២០១៩។​ ចំណែក​ជំនួប​រវាង​ ព្រឿង​ សុជាតិ​ និង​ ភួង​ ពិសិដ្ឋ​ មិន​ទាន់​ដឹង​ថ្ងៃ​ប្រកួត​នៅ​ឡើយទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់