• 2019-07-29 08:06:52
  • បាល់ទាត់

រឿង​កន្លង​ផុត​ជិត​២​ខែ គ្រូ​ Spurs ទើប​ទម្លាយ​​ក្ដី​ឈឺ​ចាប់​​បំផុត​ចាញ់​ Liverpool នៅ UCL

  • 2019-07-29 08:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់​ការ​របស់​ក្លឹប Spurs លោក Mauricio Pochettino បាន​ទម្លាយ​​រឿង​ពិត​ថា លោក​មិន​​​ចេញ​ពី​ផ្ទះ​១០​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​របស់​លោក​ចាញ់​ Liverpool វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

Spurs បាន​បរាជ័យ​លទ្ធផល ២-០ ក្រោម​ស្នៀត​របស់ Lvierpool កាល​ពី​ខែ​មុន​ក្នុង​ទីក្រុង Madrid ធ្វើ​ឲ្យ​លោក Pochettino ឈឺ​ចាប់​ស្ទើរ​គាំង​ទ្រូង។ គេ​នៅ​ចាំ​បាន​ថា គ្រាប់​របស់​ហង្សក្រហម​ធ្វើ​បាន​ដោយ​កីឡាករ Mohamed Salah និង Divock Origi។

ត្បិត​មិន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង ក្រោយ​ចប់​ការ​ប្រកួត ប៉ុន្តែ​ថ្មី​ៗ​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​ទើប​តែ​និយាយ​រឿង​ក្នុង​ចិត្ត។ “ប្រាកដ​ណាស់​ វា​ពិត​ជា​ពិបាក​។ ពួក​យើង​មាន​រយៈពេល​៣​សប្ដាហ៍​ដើម្បី​រៀបចំ​ខ្លួន មុន​វគ្គ​ផ្ដាច់ព្រ័ត្រ។ ពួក​យើង​ពិត​ជា​ខកចិត្ត​ខ្លាំង​ ដែល​បរាជ័យ។ ខ្ញុំ​បាន​ចំណាយ​ពេល​ដេក​ផ្ទះ​រយៈពេល​១០​ថ្ងៃ​ ដោយ​មិន​ចង់​ទៅ​ណា​សោះ”៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់