• 2019-07-27 03:57:01
  • បាល់ទាត់

ច្បាស់​ហើយ​! Liverpool នឹង​លេង​ពាន Club World Cup នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​

  • 2019-07-27 03:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដោយ​ត្រូវ​លេង​១០​ប្រកួត​ត្រឹម​រយៈ​ពេល​២៩​ថ្ងៃ​នៅ​អំឡុង​ខែ​ធ្នូ​ខាង​មុខ​ក្រោយ​ FIFA Club World Cup ប្រកាស​ពី​កាលបរិច្ឆេទ​របស់​ខ្លួន។​

ក្រុម​ហង្ស​ក្រហម​ដែល​ជា​ជើងឯក​ទ្វីប​អឺរ៉ុប នឹង​ប្រកួត​នៅ​ប្រទេស​កាតា​ ថ្ងៃ​ទី​១៨​ និង​២១​ ខែ​ធ្នូ។​ ក្រៅ​ពី​នោះ​ពាន​ League Cup និង​វគ្គ​ចែក​ពូល​ UEFA Champions League ក៏​ត្រូវ​ប្រកួត​ខែ​នោះ​ដែរ គឺ​ថ្ងៃ​ទី​១០ និង​១១។

នេះ​នៅ​មិន​ទាន់​រាប់​កាលវិភាគ​ Premier League ដែល​ Liverpool ៦​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​៤​ធ្នូ ដល់​ថ្ងៃ​ទី​១​ ខែ​មករា​ផង។​ ក្រៅ​ពី​ពាន​ Club World Cup ក្រុម​ជើង​ឯក​អឺរ៉ុប​៦​សម័យ​កាល​ត្រូវ​លេង​ពាន​ UEFA Super Cup និង​ FA Community Shield ថែម​ទៀត​មុន​បើក​រដូវ​កាល​ថ្មី៕ ​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់