- 2019-07-27 03:02:10
- ព័ត៌មាន
Real ចាញ់ Atletico ធ្ងន់.ក ៧-៣ ក្នុងជំនួបមិត្តភាព
- 2019-07-27 03:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ចាញ់ Atletico ធ្ងន់.ក ៧-៣ ក្នុងជំនួបមិត្តភាព
ចន្លោះមិនឃើញ
Real Madrid បានប្រកួតចាញ់សត្រូវអ្នកជិតខាង ៧ទល់នឹង៣ ក្នុងការប្រកួតពានមិត្តភាពកម្ដៅសាច់ដុំ International Champions Cup។
ជំនួបនៅកីឡដ្ឋាន MetLife Stadium ទឹកដីសហរដ្ឋអាមេរិកនៅមុននេះបន្តិចគឺជាការប៉ះគ្នាក្រៅទ្វីបអឺរ៉ុបលើកដំបូងរបស់ក្រុមយក្សមកពីទីក្រុងម៉ាឌ្រីដ។ ក្នុងការប្រកួតនោះត្រឹមវគ្គទីមួយប៉ុណ្ណោះ Atletico បាននាំមុខ៥គ្រាប់មុន ស៊ុតបញ្ចូលទីដោយ Costa ៣គ្រាប់តែឯង, Felix និង Correa ម្នាក់១គ្រាប់។
ចាប់ផ្ដើមវគ្គទីពីរបាន៦នាទី Diego Costa ដដែលបានបន្ថែមគ្រាប់ទី៦ មុនពេលដែល Vitolo ជាអ្នកស៊ុតគ្រាប់ទី៧។ Real បើទោះជាចាញ់ក៏បានសងគ្រាប់ខ្លះមកវិញដែរ ស៊ុតបញ្ចូលទីដោយ Nacho នាទី៥៩, Benzema នាទី៨៥ និង Javier Hernandez នៅនាទី៨៩៕