• 2019-07-26 02:53:07
  • ប្រដាល់

លាតត្រដាង​រឿង​ពិត​ផ្អើល​ស្រុក​ខ្មែរ​ថា Pacquiao វាយ Thurman បាក់​ឆ្អឹងជំនី

  • 2019-07-26 02:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​​កាល​ពី​ម្សិលមិញ បាន​ផ្ទុះ​ព័ត៌មាន​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao បាន​វាយ​ជើង​ខ្លាំង​អាមេរិក Keith Thurman បាក់​ឆ្អឹងជំនី តែ​នេះ​មិនមែន​ជា​រឿង​ពិត​ទេ។

​តាម​ពិត​ទៅ​ដើម​ចម​ដំបូង ក្នុង​កិច្ច​សម្ភាសន៍​មួយអ្នក​ប្រដាល់​អាមេរិក​ម្នាក់​ឈ្មោះ Gary Antuanne Russell ទម្លាយ​ថា Thurman ធ្លាប់​បាក់​ឆ្អឹងជំនី​មុន​ពេល​ប្រកួត​ជាមួយ Pacquiao នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។

ដូច្នេះ​​ពេល​ប្រកួត Pacquiao ​បាន​ដឹង​ពី​ចំណុច​ខ្សោយ​​របួស​ចាស់​របស់ Thurman ធ្វើ​ឲ្យ​គេ​ព្យាយាម​​​វាយ​សំដៅ​ដង​ខ្លួន​ច្រើន។ ជា​ការ​ពិត​កីឡាករ​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ​បាន​ប្រើ​កណ្ដាប់​ដៃ​ធ្ងន់​​ៗ​វាយ​លើ​ខ្លួន​គូ​ប្រកួត។ Pacquiao ​បាន​ធ្វើ​ឲ្យ Thurman ឈឺ​ចាប់​ត្រង់​ឆ្អឹងជំនី​ខាង​ស្ដាំ​ក្នុង​ទឹក​១០​តែ​មិន​បាក់ទេ ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំង​មូល​ផ្លាស់​ប្ដូរ។

Thurman បាន​បង្ហាញ​អាការៈ​ឈឺ​ឆ្អឹង​ជំនី​​ក្នុង​ទឹក​នោះ ធ្វើ​ឲ្យ Pacquiao គ្រប់គ្រង​ស្ថានការណ៍​ដល់​ទឹក​ទី​១២ ឈ្នះ​ពិន្ទុ​ដណ្ដើម​បាន​ខ្សែក្រវាត់ WBA Super Welterweight៕

ប្រភព៖ boxingnews24 ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់