• 2019-07-25 02:22:52
  • បាល់ទាត់

Klopp និយាយ​ចេញ​ពី​មាត់មិន​យក​ Coutinho មកវិញ​ទេ​ឆ្នាំ​នេះ​ ព្រោះ​ហេតុផល​មួយ

  • 2019-07-25 02:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ហង្សក្រហម​លោក Jurgen Klopp បាន​បដិសេធ​មិន​​ទិញ​យក Philippe Coutinho មក​ Liverpool វិញ​ទេក្នុង​រដូវ​ក្ដៅ​នេះ​។

ក្នុង​កិច្ច​សន្ទនា​ជាមួយ ESPN អ្នក​ចាត់​ការ​ដែល​នាំ​ Liverpool ឈ្នះ Champions League រដូវ​កាល​មុន​បាន​សរសើរ​ទៅ​កាន់ Coutinho ប៉ុន្តែ​​បញ្ជាក់​ថា​ហង្សក្រហម​មិន​នាំ​យក​ខ្សែ​បម្រើ​រូប​នេះ​មក​វិញ​ទេ ទោះ​បី​​ក្លឹប​មាន​គម្រោង​បន្ត​ប្រជែង​ជាមួយ Manchester City នៅ Premier League ក្នុង​រដូវ​កាល​ថ្មី​ក៏​ដោយ។

Coutinho បាន​បង្កើត​កំណត់ត្រា​​ផ្ទេរ​ទៅ​កាន់​ក្លឹប Barcelona ក្នុង​តម្លៃ​១៤៥​លាន​ផោន កាល​ពី​ខែ មករា ឆ្នាំ ២០១៨ ប៉ុន្តែ​​គេ​ហាក់​មិន​ជោគជ័យ​ក្នុង​ដី​ថ្មី ក្រោម​ការ​ដឹក​នាំ​របស់​លោក Ernesto Valverde។ បន្ទាប់​ពី​ការ​មក​ដល់​របស់ Antoine Griezmann ផ្ទេរ​ពី Atletico Madrid ក្នុង​ខែ​នេះ​ក្នុង​តម្លៃ​១០៨​លាន​ផោន Barca កំពុង​រក​ច្រក​លក់ Coutinho ចេញ។

ត្បិត Klopp នៅ​តែ​ចេញ​ចិត្ត​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ តែ​​លោក​មិន​ទាន់​ចង់​ទិញ​គេ​មក​ពេល​នេះ​ទេ។ “Phil Coutinho បាន​ជួយ​ក្រុម​នីមួយៗ​ក្នុង​ពិភពលោក​ គេ​នៅ​តែ​​១០០%។ ខ្ញុំ​​ចូលចិត្ត Phil គេ​ជា​កីឡាករ​ល្អ​ម្នាក់​ ប៉ុន្តែ​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន ច្រើន ច្រើន ច្រើន ច្រើន ដើម្បី​ទិញ​គេ ដូច្នេះ​នេះ​មិន​មែន​ជា​ឆ្នាំ​ដែល​ពួក​យើង​​ត្រូវ​ធ្វើ​បែប​នេះ​ទេ”៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់