• 2019-07-19 05:34:51
  • ប្រដាល់

ថ្ងៃ​អាទិត្យ​នេះ​ លន បញ្ញា ផ្ដើម​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ប្រាក់​ទី​៣​អធិរាជគុន​ខ្មែរ ​ISI Palm​

  • 2019-07-19 05:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃអាទិត្យ ​ទី២១ ខែកក្កដា ​នេះ ​ជើងខ្លាំង​គុនខ្មែរ​រលក​ថ្មី ​លន បញ្ញា ​ត្រូវ​ចូល​ខ្លួន​អង្រួន​សង្វៀន​ PNN ព្រែកព្នៅ ​ត្រួសត្រាយ​ផ្លូវទៅ​ដណ្ដើម​សិទ្ធិ​ជួប ​ជ្មួកភិត ផ្រានយីស៊ីបហុក វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ប្រាក់​ទី៣​នៃ​កម្មវិធី​អធិរាជ​គុន​ខ្មែរ ​ISI Palm។

ឧបសគ្គ​ដំណាក់​កាល​ដំបូង​របស់​សិស្ស​គុន​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ខាងលើ​ គឺ​ត្រូវប្រជែងជាមួយ​ខ្លាកំណាច​ថៃ​ចង្កូម​ស្រួច​មុត យុទ្ធកាន ភិត ប៉ ត អ។ ជាមួយ​គ្នា​នេះ​ដើម្បី​ញុំាង​បរិយាកាស​ឱ្យ​កាន់​តែ​រំភើបកក្រើក​ អ្នកស្នង​គុនខ្មែរ​ កំពែង ខ្មៅ ​នឹង​សំដៅ​មក PNN​ សាក​ស្នៀត​ជាមួយ​អតីត​ជើងឯក​សង្វៀនរ៉ាចដាំណឺន​ ដកម៉ៃឌែង ​អ ជីរ៉ាវ៉ាន។ មិនតែប៉ុណ្ណោះ​ ក៏​មាន​អម​ដោយ​ ពន្លក​គុនខ្មែរ​សិស្ស​រួម​ក្លិប​រស្មីភូមិគាប ​ថូ សុធៀប ​ទទួល​ឱ្យអ្នកប្រដាល់ថៃវ័យក្មេង ​ក្រៀងក្រៃ ចូល​សងសឹក ខ​ណៈ វ័ន ថៃដេ ​ជួប អារ៉ាន់លេក។

ដូច្នេះ​ សូម​បងប្អូន​រង់ចាំអ៊ុត​មើល​ថា​ រវាង លន បញ្ញា និង យុទ្ធកាន​ ភិត ប៉ ត អ​ នរណា​ជា​ក្លាយ​ជា​បេក្ខជន​ម្នាក់​ទៀត​ទៅ​កាន់​វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទី​៣​អធិរាជ​គុន​ខ្មែរ ​ISI PALM​ ផ្សាយ​ផ្ទាល់​ចាប់ពី​ម៉ោង១២ថ្ងៃត្រង់តទៅ ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ និង​ផេកហ្វេសប៊ុក​ PNN Sports & ISI​ STEEL៕

សូមទស្សនាវីដេអូខ្លី៖

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម