• 2019-07-12 02:22:11
  • បាល់ទាត់

ក្រុម​ Mahrez ប្រល័យ​កូឌីវ័រ​ ឡើ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Africa Cup of Nations

  • 2019-07-12 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ហ្សេរី​ដែល​ជា​ក្រុម​របស់ Riyad Mahrez បាន​ឈាន​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន Africa Cup of Nations ​បន្ទាប់​ពី​យក​ឈ្នះ​កូឌីវ័រ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-៣ តាមរយៈ​ការ​​ប្រកួត​៩០​នាទី​ស្មើ ១-១។

ក្នុង​ការ​ប្រកួត​​កីឡាករ Sofiane Feghouli ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អាល់ហ្សេរី​នាទី​ទី​២០។ យ៉ាណាមិញ កូឌីវ័រ​​រក​គ្រាប់​តាម​ស្មើ​វិញ​បាន​ ក្រោយ​ផ្លុំ​កញ្ចែ​​នៅ​វគ្គ​ទី​ពីរ​បាន​៣​នាទី។ លទ្ធផល ១-១ បាន​​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត។ បន្ថែម​១៥​នាទី​ពីរ​ដង ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន ដូច្នេះ​ត្រូវ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី​តែ​ម្ដង។

ជា​លទ្ធផល​ចុងក្រោយ​អាល់ហ្សេរី​ជា​អ្នក​ឈ្នះ ៥-៤។ ចំណែក​មួយ​គូ​ទៀត​ទុយណេស៊ី បាន​យក​ឈ្នះ​ងាយ​ៗ​លើ​​ក្រុម ម៉ាដាហ្គាស្កា ៣-០ បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា។​

ក្រុម​ត្រូវ​ជួប​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • សេណេហ្គាល់ vs ទុយណេស៊ី (ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩)
  • អាល់ហ្សេរី vs នីហ្សេរីយ៉ា (ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩)៕ ​

​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម