• 2019-07-10 09:50:01
  • ប្រដាល់

កូយ ឡាយ ​ផ្ដើម​យុទ្ធនាការ​ជម្រុះ​ខ្សែ​ក្រវាត់​ប្រាក់​ទី​៣​អធិរាជគុន​ខ្មែរ​ ISI Palm

  • 2019-07-10 09:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​កំពុង​ឡើង​កូដ​ កូយ ឡាយ ​នឹង​បើក​ដំណើរ​ផ្សង​ព្រេង​ដ៏​ធំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​ ខែ​កក្កដា ​ដោយ​ផ្ដើម​យុទ្ធនាការ​ជម្រុះ​ខ្សែ​ក្រវាត់​ប្រាក់​ទី​៣​ក្នុង​កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI Palm ​ដ៏​រំភើប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ​PNN។

សិស្ស​គុន​ក្លិប​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១​ រហស្ស​នាម​កណ្ដាប់​ដៃ​ព្យុះ​សង្ឃរា​បំបែក​ផ្ទាំង​សិលា​ត្រូវ​តតាំង​នឹង​បេក្ខជន​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ​គឺ​អ្នក​លេង​កែង​ប្រឡែង​ជើង​ ជ្មួកភិត ដើម្បី​ដណ្ដើម​កៅអី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ខ្សែ​ក្រវាត់​ប្រាក់​បន្ទាប់​ពី​មិត្ត​រួម​ជាតិ​ ឡៅ ចិត្រា ​និង​ឡុង ជិន​ ដណ្ដើម​បាន​សម្រេច​រៀង​ៗ​ខ្លួន។

ចំណែក​គូ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​អម​វគ្គ​ជម្រុះ​យ៉ាង​អស្ចារ្យ​នេះ​ គឺ​ខ្លា​ល្អិត​ចិត្ត​ដំរីសារ​ ខាំ ​ខ្លានាង ​ល្បង​ស្នៀត​ជាមួយ​កំពូល​អ្នក​ប្រដាល់​ថៃ​គីឡូស្រាល​ វ៉សិនឆ័យ ​សម​ស័ក្ដិ​កសាង ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។ ​ក្រៅ​ពី​ការ​ប្រកួត​យ៉ាង​រំជើប​រំជួល​ខាង​លើ ​ក៏​នៅ​មាន​គូអម​ដោយ​ពន្លក​គុន​ខ្មែរ​ និង​ថៃ​២​គូ​ទៀត​ដែល​នឹង​ផ្ដល់​ឈុត​ឆាក​ជក់​ចិត្ត​ដល់​ទស្សនិកជន​ទាំង​នៅ​សង្វៀន​ផ្ទាល់​ និង​តាម​គេហដ្ឋាន។

គួរ​បញ្ជាក់​ថា ​អធិរាជ​គុន​ខ្មែរ​ ISI PALM ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​អាទិត្យ​ ​ទី​១៤ ​ខែ​កក្កដា​ ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ត​ទៅ ​លើ​កញ្ចក់​ទូរទស្សន៍​ PNN ​ពី​សង្វៀន​ព្រែកព្នៅ​ដ៏​ល្អឯក​ត្រជាក់​ចិត្ត ​ព្រម​ទាំង​ផេក PNN Sports & ISI STEEL៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់