• 2019-07-04 03:39:51
  • ប្រដាល់

កុំភ្លេច!​ ចុង​សប្ដាហ៍​នេះ​ប្រដាល់​ផ្ដាច់ព្រ័ត្រ​៣​សង្វៀន​ផ្សេងៗ​

  • 2019-07-04 03:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​តាមដាន​ និង​និយម​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ កុំ​ភ្លេច​ចុង​សប្ដាហ៍​នេះ​មាន​កម្មវិធី​ប្រដាល់​ផ្ដាច់ព្រ័ត្រ​ ៣​សង្វៀន​ផ្សេងៗ​គ្នា​គឺ​ សង្វៀន​ TV5​ សង្វៀន​ បាយ័ន​ស្ទឹង​មានជ័យ​ និង​សង្វៀន​ PNN​ ប៉ុន្តែ​ពេលវេលា​ខុសៗ​គ្នា។​

សង្វៀន TV5

ទី១​ សង្វៀន​ TV5​ គឺ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ​ ១-២​ និង​លេខ​ ៣-៤​ នៃ​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ TV5 Knock Out Series​ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។​ បេក្ខភាព​ដែល​ដណ្ដើម​លេខ១​ គឺ​ ខេម​ ចាន់​ ប៉ះ​ ជី​ ឆៃលី​ ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ទី៦ ​កក្កដា​ ២០១៩​ វេលា​ម៉ោង​៦ល្ងាច​តទៅ។​

សង្វៀន PNN

ទី២​ សង្វៀន​ PNN​ គឺ​កា​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លេខ​ ១-២​ ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​កម្មវិធី​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​ សម្រាប់​បេក្ខភាព​ប្រកួត​គឺ​ ធន់​ មករា​ ប៉ះ​ ឡុង​ ជិន​ កម្មវិធី​នេះ​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ ​កក្កដា​ ២០១៩​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​តទៅ។​

សង្វៀនបាយ័ន

ទី៣​ សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ គឺ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ យក​លេខ​ ១-២​ ទម្ងន់​ ៦៧​គីឡូក្រាម។​ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រនេះ​ប្លែក​បន្តិច​ហើយ​ ព្រោះ​អ្នក​លេង​គុន​ថៃ​ ប៉ះ​អ្នក​លេង​គុន​ថៃ​ រវាង​ ក្រៀង​ក្រៃ​ និង​ ក្លាឃុនសឺត។​ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​កក្កដា​ ២០១៩​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់