• 2019-07-03 02:25:01
  • ព័ត៌មាន

Messi បន្ត​អត់​ពាន​ជាមួយ​ជម្រើស​ជាតិ ​ក្រោយ​ប្រេស៊ីល​ទម្លាក់​អាហ្សង់ទីន​យ៉ាង​ចុកចាប់​

  • 2019-07-03 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America យ៉ាង​រលូន​ក្រោយ​យក​ឈ្នះ​ អាហ្សង់ទីន​ ២​ទល់​នឹង​០។

ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​ នៅ​វគ្គ​ទី​មួយ​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​១​គ្រាប់​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​ Gabriel Jesus នៅ​នាទី​១៩​ រួច​បន្ត​រក​បាន​១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​ពីរ​ស៊ុត​បញ្ចូល​ទី​ដោយ​ ខ្សែ​ប្រយុទ្ធ ​​Roberto Firmino របស់​ Liverpool នៅ​នាទី​៨១​។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ ឆ្លង​ចូល​ថ្ងៃ​ចន្ទ​ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​ ដែល​មាន​ប្រេស៊ីល​កំពុង​រង់​ចាំ​ស្រាប់ ខណៈ​ ប៉េរូ​ និង​ឈីលី​ ត្រូវ​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៧:៣០​ព្រឹក។​ ដោយ​ឡែក​អាហ្សង់ទីន​ត្រូវ​លេង​ដណ្ដើម​​ចំណាត់​​ថ្នាក់​លេខ​៣​នៅ​យប់​ថ្ងៃ​សៅរ៍៕

អត្ថបទ៖ រ័ត្ន

មតិយោបល់