- 2019-06-17 03:58:17
- ប្រដាល់
ខ្មែរជួយខ្មែរ ផល សោភ័ណ្ឌ បានអ្នកគាំទ្រផ្ទាល់២សង្វៀន ជួយឧបត្ថម្ភថវិកាបុណ្យសពឪពុក
- 2019-06-17 03:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរជួយខ្មែរ ផល សោភ័ណ្ឌ បានអ្នកគាំទ្រផ្ទាល់២សង្វៀន ជួយឧបត្ថម្ភថវិកាបុណ្យសពឪពុក
ចន្លោះមិនឃើញ
អ្នកទស្សនាផ្ទាល់នៅសង្វៀនបាយ័នស្ទឹងមានជ័យ រួមនិងសង្វៀនអាស៊ីអាគ្នេយ៍ ម្សិលមិញនេះ បានប្រមូលថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពដើម្បីជួយឧបត្ថម្ភដល់កីឡាករគុនខ្មែរ ផល សោភ័ណ្ឌ សម្រួលដល់ការធ្វើបុណ្យសពឪពុកដែលទើបនិងចែកឋានកាលពីថ្ងៃសៅរ៍។ នៅសង្វៀនបាយ័នយប់មិញនេះ បើតាមការប្រកាសរបស់ ឌីជេ លុច បានថវិកាប្រហែលជាង១លានរៀល ចំណែកនៅសង្វៀនអាស៊ីអាគ្នេយ៍ លោក រាជ សុផែន បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនថា ប្រមូលពីអ្នកគាំទ្របានប្រហែល ១លានរៀលផងដែរ ដូច្នេះសរុបទៅបានប្រហែលជាង ២លានរៀល។
ផល សោភ័ណ្ឌ ជាអ្នកប្រដាល់មកពីក្លឹប តាឡី ដំរីមានរិទ្ធ កូនសិស្សលោកគ្រូ ញ៉ូវ ម៉ាក។ អ្នកប្រដាល់ជួរមុខរូបនេះ លោកឪពុកទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដោយជំងឺ៕