• 2019-06-08 08:43:00
  • បាល់ទាត់

Marina Granovskaia ស្រ្តី​ដ៏​មាន​ឥទ្ធិពល​​ក្នុង​ពិភព​បាល់ទាត់ និង ពី​ក្រោយ​​ការ​ផ្ទេរ​របស់ Hazard

  • 2019-06-08 08:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​ពី Kevin De Bruyne ដល់ Mohamed Salah ម្ចាស់​ក្លឹប Chelsea ហាក់​មិន​សូវ​កាក់កប​សោះ​រឿង​លក់​កីឡាករ។

ម៉ារីណា ហ្គ្រាណូវស្កាយអា ដែល​ជា​អ្នកសម្រប​ក្នុង​ផ្ទេរ Hazard ទៅ Real

នោះ​រហូត​ដល់​សេដ្ឋី​រុស្ស៊ី​ប្រគល់​អំណាច​ឲ្យ​ស្រ្តី​ម្នាក់​នោះ​គឺ ម៉ារីណា ហ្គ្រាណូវស្កាយអា (Marina Granovskaia) ដែល​ឥឡូវ​​ជា​អ្នក​សម្រេច​លើ​​បញ្ហា​ធំៗ​របស់​ក្លឹប ហើយ​ការ​លក់​ Eden Hazard របស់​​អ្នកស្រី ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៨​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​ Chelsea អាច​លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​តោ​ខៀវ។

Abramovich ជឿ​ទុកចិត្ត​ខ្លាំង​ថា​អ្នកស្រី​តែង​ប្រាប់​គាត់​ពី​ការពិត

អ្នកស្រី​គឺ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប ដែល​ទទួល​ខុសត្រូវ​ទៅ​​លើ ការ​ដោះដូរ​កីឡាករ ធ្វើ​កុងត្រា និង ជា​អ្នក​ទទួល​ខុសត្រូវ​ក្រុម​កីឡាករ​ថ្នាល​យុវជន​របស់​ក្លឹប​ផង​ដែរ។

នៅ​ពេល​សង្គ្រាម​នយោបាយ​រវាង​អង់គ្លេស រុស្ស៊ី​ផ្ទុះ​ឡើង លោក Abramovich មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​អង់គ្លេស ជាង​នេះ​ទៅ​ទៀត​បន្ទាប់​ពី​នាយក​កីឡា​លោក Michael Emenalo បាន​លា​ឈប់​ក្នុង​ឆ្នាំ២០១៧ អ្នកស្រី ហ្គ្រាណូវស្កាយអា គឺ​ជា​ក្ដាប់​អំណាច​ពេញ​ដៃ ហើយ​ក៏​ជា​អ្នក​ដែល​នាំ​ភាព​រុងរឿង​សម្រាប់​ Chelsea។

Abramovich លែង​ឃើញ​វត្តមាននៅ Chelsea តាំងពីខែមេសាឆ្នាំមុន

អ្នកស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ភាសា​បរទេស​នៅ​​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ​ដែល​អាច​ប្រើ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ស្រ្តី​រូប​នេះ​ហើយ​ក៏​ជា​អ្នក​ដែល​ពូកែ​ទំនាក់ទំនង ហើយ​​ក៏​ជា​អ្នក​អូសទាញ Nike ផ្តល់​មូលនិធិ ៦០ លាន​ផោន (៧៦ លាន​ដុល្លារ) ក្នុង​១​ឆ្នាំៗ​ដល់ Chelsea រហូត​ដល់​ឆ្នាំ ២០២២។

អ្នកស្រី​ ហ្គ្រាណូវស្កាយអា បញ្ចប់​ការ​សិក្សា​ថ្នាក់​ភាសា​បរទេស​នៅ​​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ​

ដូច Abramovich ដែរ អ្នកស្រី​ហ្គ្រាណូវស្កាយអា កម្រ​បង្ហាញ​នៅ​ទី​សាធារណៈ​ណាស់​ យ៉ាង​ច្រើន​​ត្រឹម​បង្ហាញ​ខ្លួន​ជា​ background ហើយ​ក៏​កម្រ​និយាយ​ជា​សាធារណៈ​​ណាស់។

គ្មាន​បទពិសោធន៍​ក្នុង​វិស័យ​បាល់ទាត់ ប៉ុន្តែ​ហ្គ្រាណូវស្កាយអា​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល

ដំបូង​ឡើយ​ក្នុងនាម​ជា​ជំនួយការ​នៅ​រោងចក្រ​ផលិត​ប្រេង​ Sibneft របស់ Abramovich ហើយ​រហូត​មក​ដល់​ឆ្នាំ ២០០៣ នៅ​ពេល​មហាសេដ្ឋី​រុស្ស៊ី​ទិញ​ក្លឹប Chelsea អ្នក​ស្រី​ក៏​មិន​ទាន់​ប្រលូក​ក្នុង​ពិភព​បាល់ទាត់​នៅ​ពេល​នោះ​​នៅ​ឡើយ​ទេ។

ប៉ុន្តែ​​ក្រោយ​មក​ក្មេង​ស្រី​ដែល​គ្រូ​របស់​គាត់​ធ្លាប់​ដាក់​ងារ​ "មាត់​ប្រផេះ (grey mouse” បាន​ក្លាយ​ទៅ​ជា​ស្រ្តី​ម្នាក់​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​បាល់ទាត់។

ហ្គ្រាណូវស្កាយអា ដែល​បច្ចុប្បន្ន​មាន​អាយុ ៤៤ ឆ្នាំ​មាន​សញ្ជាតិ​រុស្ស៊ី និង កាណាដា​ទៅ​កាន់​ទីក្រុង​ឡុង​​ក្នុង​នាម​ជា​​ប្រធាន​ក្លឹប​ Chelsea អំឡុង​ពេល​ដែល Abramovich មិន​អាច​ចូល​ទៅ​កាន់​ទឹកដី​អង់គ្លេស​បាន​ដោយសារ​បញ្ហា​ទិដ្ឋាការ។

ហ្គ្រាណូវស្កាយអា សួរសុខទុក្ខលោក Mourinho នៅវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំមុន

​ហ្គ្រាណូវស្កាយអា គ្មាន​បទពិសោធន៍​​ក្នុង​ពិភព​កីឡាករ​ទេ ប៉ុន្តែ​លោក Abramovich ជឿ​ទុកចិត្ត​ខ្លាំង​ថា​អ្នកស្រី​តែង​ប្រាប់​គាត់​ពី​ការពិត។ ដូច្នេះ​ហើយ​បាន​ជា​អ្នកស្រី​បាន​បញ្ចុះបញ្ចូល Abramovich មិន​ឲ្យ​លក់​ Didier Drogba បន្ទាប់​ពី​ Chelsea ចាញ់ Barcelona នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League កាល​ពី​ឆ្នាំ ២០០៩។

២​ឆ្នាំ​ក្រោយ​មក ក្លឹប​តោ​ខៀវ​បាន​នាំ​យក Fernando Torres មកពី Liverpool ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​នៅ​អង់គ្លេស ៥០ លាន​ផោន (៦៣ លាន​ដុល្លារ)។

អ្នកស្រី​ក៏​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​តែងតាំង Jose Mourinho សាជាថ្មី​បន្ទាប់​ពី​បែកផ្លូវ​គ្នា​អស់​រយៈពេល​៦​ឆ្នាំ ហើយ​គ្រូ​បង្វឹក Chelsea បច្ចុប្បន្ន​​គឺ​លោក Maurizio Sarri ក៏​ត្រូវ​បាន​អ្នកស្រី​ជា​អ្នក​តែងតាំង​ជំនួស Antonio Conte៕

អាន៖ Abramovich ទម្លាយ​ថា​លោក​អាច​ទិញ​ក្លឹប Arsenal មិន​មែន​ Chelsea ទេ​ តែ​ដោយសារ​កំហុស​​ធនាគារ​ស្វីស

អាន៖ វិបត្តិ​ Chelsea៖ ប្រធាន​ក្លឹប​​ផុតកំណត់ Visa កីឡាករ​មិន​ទាន់​បន្ត​កុង​ត្រា គ្រូ​បង្វឹក​ស្រពិចស្រពិល

ប្រភព៖ thesun ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់