• 2019-06-01 07:35:20
  • វិភាគ

សង្គ្រាម​បក្សី! មាន់​ខ្នាយ​មាស Spursឬ ហង្សក្រម Liverpool ក្ដោប​ពាន UCL យប់​នេះ?

  • 2019-06-01 07:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 83

ចន្លោះមិនឃើញ

ក្រុម​អង់គ្លេស​២​គឺ Spurs និង Liverpool បាន​ឆ្លង​កាត់​ដំណើរ​ដ៏​វែង​ឆ្ងាយ​រហូត​បាន​​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ដែល​ត្រូវ​លេង​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​យប់​នេះ​ម៉ោង​២​រំលង​អាធ្រាត្រ។

អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​ពីរ​​ត្រូវ​ចែក​រំលែង​សំបុត្រ​គ្នា​ចំនួណ​៣៣ ២២៦​សន្លឹក ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ដែល​លេង​ក្នុង​កីឡដ្ឋាន Wanda Metropolitano អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៦៨ ០០០​នាក់។

រឿងរ៉ាវ​ក្រុម​ទាំង​ពីរ

  • Liverpool ធ្លាប់​ឈ្នះ​ពាន​លំដាប់​កំពូល​របស់​អឺរ៉ុប​មួយ​នេះ​៥​ដង​រួច​មក​ហើយ​ ចុងក្រោយ​នៅ​ឆ្នាំ​២០០៥។ ឆ្នាំ​បន្ទាប់​មក​ពួក​គេ​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​២​ដង​ តែ​សំណាង​មិន​ល្អ​បរាជ័យ​ទាំង​អស់​​ក្នុង​នោះ​ចាញ់ AC Milan ឆ្នាំ​២០០៧ និង Real Madrid ឆ្នាំ​មុន។

  • ផ្ទុយ​គ្នា នេះ​ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល Spurs បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL។ ពួក​គេ​ខកខាន​ឈ្នះ​ពាន​គិត​គ្រប់​កម្មវិធី​១១​ឆ្នាំ​ហើយ។ លើក​ពាន​ចុងក្រោយ​គឺ League Cup ឆ្នាំ​២០០៨។

  • អតីត​អ្នក​ចាត់​ការ​របស់ Espanyol និង Southampton លោក Mauricio Pochettino កំពុង​សម្លឹង​ឃើញ​ឈ្នះ​​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ និង​បង្ហើប​ថា​អាចនឹង​ចាកចេញ​ពី​ក្លឹប​អង់គ្លេស​មួយ​ត្រលប់​ទៅ​ប្រទេស​កំណើត​អាហ្សង់ទីន​ប្រសិន​លើក​ពាន​យប់​នេះ។

បញ្ហា​កីឡាករ​របួស

  • សំនួរ​ចម្បង​អំពី​ជម្រើស​ដំបូង តើ​ខ្សែ​ប្រយុទ្ធ Harry Kane អាច​ចាប់​ផ្ដើម​ជម្រើស​ដំបូង​បាន​ទេ។ ប្រធាន​ក្រុម​របស់​អង់គ្លេស​ដែល​រក​បាន​២៤​គ្រាប់​ឲ្យ Spurs នៅ​រដូវ​កាល​នេះ​​និយាយ​មុន​ការ​ប្រកួត​ថា​គេ​ត្រៀម​រួចរាល់​ដើម្បី​ប្រកួត ក្រោយ​ព្យាបាល​របួស​កជើង​ឆ្វេង។

  • Spurs មិនមាន​កីឡាករ​រូប​ណា​របួស​ឡើយ ក្រៅ​ពី Harryដែល​កំពុង​មាន​មន្ទិល​សង្ស័យ​អាច​លេង​បា​៩០​នាទី​ឬ​អត់

  • ​ចំណែក​ខាង​លោក Klopp វិញ​បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Roberto Firmino ជា​​ល្អ​ណាស់​ពី​របួស​ក្រលៀន។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា កីឡាករ​ប្រេស៊ីល​រូប​នេះ​លេង​ជម្រើស​ដំបូង​ឬ​អត់​ទេ ព្រោះ​មិន​ចង់​ឲ្យ​ខាង Spurs ដឹង​ជើង។

  • Liverpool របួស​តែ​កីឡាករ​មួយ​រូប​គត់​គឺ ខ្សែ​បម្រើ Naby Keita ក្រៅ​ពី​នោះ​ពេញ​សាច់​ល្អ​ណាស់។

ជម្រើស​១១​​នាក់​ដំបូង សន្និដ្ឋាន​ដោយ UEFA

Spurs: Lloris; Trippier, Alderweireld, Vertonghen, Rose; Winks, Sissoko; Eriksen, Alli, Son; Kane

Liverpool: Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Wijnaldum; Salah, Firmino, Mane៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់