• 2019-05-25 03:47:03
  • ប្រដាល់

ចាន់ រតនា ទទូចឲ្យ​ ONE រៀបចំឲ្យរូបគេសងសឹកចិន Ma Hao Bin (មានវីដេអូ)

  • 2019-05-25 03:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ជ័យជម្នះ​​២​លើក​ជាប់​គ្នា​​រួច​មក​ ​អ្នក​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា បាន​ទទូច​សង​សឹក​ជើង​ខ្លាំង​ចិន​ Ma Hao Bin បន្ទាប់​ពី​រូប​គេ​ចាញ់​ទាំង​ប្រផុតប្រផើយ​កាល​ពី​ឆ្នាំ​២០១៦​នៅ​ទី​ក្រុង​ម៉ាកាវ។

ចាន់ រតនា ពេល​វ៉ៃ​ជា​មួយ Rudy (រូបថត៖ ONE)

ចាន់ រតនា បាន​និយាយ​ថា​ ៖«​ខ្ញុំ​ឃើញ​ថា​ ​Ma Hao Bin ​កាន់​តែ​ខ្លាំង​ឡើង​​ ប៉ុន្តែ​ខ្ញុំ​ចង់​សង​សឹក​ បន្ទាប់​ពី​ខ្ញុំ​ចាញ់​ដោយ​ពិន្ទុ​កាល​ពី​ឆ្នាំ​២០១៦។ ខ្ញុំ​​សង្ឃឹម​លើ​ជ័យជម្នះ​ពីរ​លើក​ជាប់​​គ្នា​របស់​ខ្ញុំ​នឹង​គ្រប់​គ្រាន់​ឲ្យ​​ជួប​​ប្រកួត​ជា​ថ្មី​ជា​មួយ​គេ។ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ប្រសិន​បើ​ ONE រៀប​ចំ​ការ​ប្រកួត​នេះ​កើត​ឡើង»។

រហូត​ដល់​ពេល​នេះ​ ចាន់ រតនា​ ទទួល​បាន​ជ័យជម្នះ​៥​លើក​ហើយ​​ក្នុង​ចំណោម​៨​ប្រកួត​នៅ​សង្វៀន​​លំដាប់​អាស៊ី​ ONE។ ២​លើក​ចុង​ក្រោយ​រូប​គេ​បាន​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២​ទាំង​ពីរ​លើក៕

ទស្សនា​ ចាន់ រតនា វ៉ៃ​ជា​មួយ Ma Hao Bin

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់