• 2019-05-03 03:12:13
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រកាស​ច្បាស់​ហើយ​ រឿង​ដាក់​ការប្រកួត ជាការទទួលខុសត្រូវរបស់សហព័ន្ធ​

  • 2019-05-03 03:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ឯកឧត្ដម​ តែម​ ម៉ឺន​ បញ្ជាក់​អំពីការ​ដាក់​ពិន្ទុ​ ក្នុង​ការ​កាត់​សេចក្ដី​ចាញ់​ ឬ​ឈ្នះ​ចាប់​ពី​ពេល​នេះ​ទៅ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​សហព័ន្ធ​ មិន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ខាង​ស្ថានីយ​ទូរទស្សន៍​នោះ​ទេ។​

រូបភាពប្រជុំម្សិលមិញ

ប្រធាន​សហព័ន្ធ​​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​សហព័ន្ធ​ អាជ្ញាកណ្ដាល​ ចៅក្រម​ កាល​ពីម្សិលមិញ​នេះ​ថា​ យោង​តាម​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មេសា​ ២០១៩​ ជា​មួយ​ខាង​ស្ថានីយ​ទូរទស្សន៍​ចំនួន​៥​កន្លង​ទៅ​នេះ​ បាន​សម្រេច​ច្បាស់​ហើយ​ថា​ ចាប់​ពី​នេះ​ទៅ​រាល់​ការ​កាត់​សេចក្ដី​គឺ​មិន​ពាក់ព័ន្ធ​ជា​មួយ​ស្ថានីយ​នោះ​ឡើយ។​

រូបភាពប្រជុំម្សិលមិញ

ឯកឧត្ដម​ តែម ម៉ឺន បន្ថែម​ទៀត​ថា​ ដោយ​មាន​ការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​សម្ដេច​តេជោ​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៤​ ខែ​មេសា​ កន្លង​ទៅ​នេះ​ ទាក់ទង​ទៅ​នឹង​ការ​កាត់​សេចក្ដី​លើ​ការ​ប្រកួត​កន្លង​ទៅ​មាន​ការ​ខ្វះ​ចន្លោះ​ ឲ្យ​ពិនិត្យ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​ឡើង​វិញ​។ ខាង​សហព័ន្ធ​ក៏​បើក​ការ​ប្រជុំ​ជា​បន្តបន្ទាប់​រហូត​សម្រេច​ដូច​ខាង​លើ​ជា​មួយ​បណ្ដា​ស្ថានីយ​បែប​នេះ​ទៅ។​

កម្មវិធីប្រកួតនៅសង្វៀន បាយ័ន
កម្មវិធីប្រកួតនៅសង្វៀន CNC

តំណាង​ស្ថាប័ន​ប្រដាល់​រូប​នេះ​លើក​ឡើង​ទៀត​ថា​ កន្លង​មក​ការ​កាត់សេចក្ដី​នេះ​គឺ​មាន​ការ​ធ្វើ​ការ​ហួស​ដែន​កំណត់​រវាង​សហព័ន្ធ​ និង​ខាង​ស្ថានីយ​មែន​ ដោយ​សារ​​ចៅក្រម​ដាក់​ពិន្ទុ​ធ្វេស​ប្រហែស​ ឬ​ខុស​ឆ្គង​ចំពោះ​ការ​កាត់​សេចក្ដី​ ដូច្នេះ​ខាង​ស្ថានីយ​ចេះ​តែ​ក្រើន​រំលឹក​ ឬ​ប្រាប់​ជា​ញយ​ៗ​រហូត​ពេល​ខ្លះ​ទៅ​ជា​ទម្លាប់​ ដែល​ជា​ហេតុ​មាន​ការ​មិន​ដាច់​ស្រឡះ​រវាង​គ្នា​និង​គ្នា។​ ទោះ​បី​ជា​យ៉ាង​ណា ចាប់​ពី​ពេល​នេះ​តទៅ​ មិន​មាន​បញ្ហា​​ការ​កាត់សេចក្ដី​នេះ​កើត​ឡើង​ទេ​ ពោល​ខាង​ស្ថានីយ​មាន​សិទ្ធិ​ត្រឹម​​តែ​ផ្ដល់​ជា​ថវិកា​ឧបត្ថម្ភ​ និង​សម្ភារៈ​ប្រកួត​ប៉ុណ្ណោះ។​ ក្នុង​ករណី​ការ​ដាក់​ពិន្ទុ​មិន​ត្រឹមត្រូវ​ ហើយ​មហាជន​រិះគន់​ គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​សហព័ន្ធ​ទាំង​ស្រុង។​

កម្មវិធីនៅសង្វៀន TV5

រំលឹក​ដែរ​ថា​ ការ​ប្រជុំ​ផ្ទៃក្នុង​របស់​សហព័ន្ធ​ប្រដាល់​គុន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ នេះ​ជា​ការ​ប្រជុំ​លើក​ទី៣​ហើយ​របស់​សហព័ន្ធ​ បន្ទាប់​ពី​មាន​ការ​ស្ដីបន្ទោស​របស់​សម្ដេច​តេជោ​ កាល​ពី​ថ្ងៃ​ទី៤​ ខែ​មេសា​ ឆ្នាំ​២០១៩​ ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជា​មួយ​ក្រុម​គ្រួសារ​កីឡា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់