• 2019-04-27 23:47:58
  • ព័ត៌មាន

Messi ស៊ុត​១​គ្រាប់​ជួយ​ Barca លើក​ពាន La Liga ត្រឹម​សប្ដាហ៍​ទី៣៥

  • 2019-04-27 23:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បានក្លាយជា​ម្ចាស់​ពាន​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ត្រឹម​សប្ដាហ៍​ទី​៣៥​ក្រោយ​យក​ឈ្នះ Levante ដោយ​លទ្ធផល​១​ទល់​នឹង​០​។

គ្រាប់​បាល់​​១​គ្រាប់​គត់​ក្នុង​ការ​ប្រកួត​យប់​មិញ​សម្រេច​ទី​ដោយ​តារា​​ឆ្នើម​ Lionel Messi នៅ​នាទី​៦២​ជួយ​ក្រុម​យក្ស​របស់​កាតាឡាន់​ក្លាយ​ជា​ជើង​ឯក​ La Liga លើក​ទី​២៦​ក្នុង​ប្រវត្តិសាស្ត្រ។​ ជ័យ​ជម្នះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ Messi ខ្លួនឯង​​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លើក​ពាន​លីគ​១០​ដង​ជាមួយ Barca​ និង​ពាន​គ្រប់​កម្មវិធី​សរុប​៣៤​ដង។​

La Liga ក្រៅ​ពី​ជើង​ឯក​ក៏​រក​ឃើញ​ក្រុម​៣​ដែរ​សម្រាប់​កៅអី​ Champions League រដូវកាល​ក្រោយ​នោះ​គឺ Barcelona, Atlectio Madrid និង Real Madrid ខណ: ១កៅអី​ទៀត​កំពុង​ប្រទាញ​ប្រទង់​គ្នា​រវាង​លេខ​៤ Getafe លេខ៥ Sevilla លេខ​៦ Valencia ហើយ​លេខ​៧ Bilbao ក៏​មិនទាន់​អស់​សង្ឃឹម​ដែរ៕ ​ ​

ប្រែសម្រួល: រ័ត្ន

មតិយោបល់