• 2019-04-22 02:24:54
  • ព័ត៌មាន

Arsenal ចាញ់​ Crystal ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ Man Utd នៅ​ Top 4

  • 2019-04-22 02:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាញ់​ Everton ធ្ងន់​.ក​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ក្នុង​លទ្ធផល​ ៤-០ ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ Top 4 របស់​ពួកគេ​សឹង​តែ​រលាយ​បាត់​ទៅ​ហើយ។

យ៉ាង​ណា​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ Arsenal ដែល​កំពុង​ឈរ​លេខ​៤​បាន​ភ្លាត់​ចាញ់​ Crystal Palace ២-៣​ នៅ​ទឹកដី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ Man Utd នៅ​តែ​ទៅ​ណា​មិន​ឆ្ងាយ​ពី​ Top 4 បើ​សិន​ជា​អាច​យក​ឈ្នះ​ Man City បាន​នៅ​យប់​ថ្ងៃ​ពុធ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។​

ក្រុម​បិសាច​ក្រហម​ត្បិត​ឈរ​លេខ​៦​ តែ​ចាញ់​ Arsenal តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​បើ​​អាច​ផ្ដួល​សត្រូវ​អ្នក​ជិតខាង​ Manchester City បាន​ពួកគេ​នឹង​ឡើង​ទៅ​លេខ​៤​បណ្ដោះ​អាសន្ន​គិត​ត្រឹម​សប្ដាហ៍​នេះ៕ ​

អត្ថបទ៖ រ័ត្ន

មតិយោបល់