• 2019-04-14 03:13:29
  • បាល់ទាត់

ឆ្នាំ ២០១៤ Liverpool ប៊ិះ​នឹង​បាន​លើក​ពាន​ទៅ​ហើយ តែ​ត្រូវ Chelsea បង្អាក់​សុបិន

  • 2019-04-14 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ប្រយុទ្ធ​ជាមួយ Chelsea កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ ២០១៤ ពោល​គឺ​កាល​ពី​៥​ឆ្នាំ​មុន​​នៅ​ទឹកដី Anfield គឺ​ជា​ការ​ប្រកួត​មិន​អាច​បំភ្លេច​បាន ពិសេស​ក្នុង​ចំណោម​អ្នក​គាំទ្រ​ហង្ស​ក្រហម។

ក្រុម​របស់​​លោក Brendan Rodgers ជិត​នឹង​ក្លាយ​​ទៅ​ជា​ជើងឯក​ទៅ​ហើយ ប៉ុន្តែ​ Jose Mourinho បាន​បង្អាក់​ដំណើរ​នេះ​ដោយ​បាន​ជួយ​ Chelsea ឈរ​នៅ​​លេខ​៣​លើ​តារាង English Premier League នៅ​​ពេល​បញ្ចប់​រដូវ​កាល។

កាលណោះ ៤​ប្រកួត​ចុង​ក្រោយ​ Liverpool ត្រូវ​ការ​ឈ្នះ​គ្រប់​ការ​ប្រកួត ដើម្បី​​លើក​ពាន​ដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ។ ក៏​ប៉ុន្តែ​សុបិន​នេះ​ត្រូវ​បាន​រលាយ​ក្រោយ​ចាញ់ Chelsea នៅ Anfield ០-២។

ទីបំផុត Man City លើក​ពាន Premier League ដែល​មាន​៨៦​ពិន្ទុ Liverpool លេខ​២​មាន​៨៤​ពិន្ទុ និង Chelsea លេខ​៣​មាន​​៨២​ពិន្ទុ។

​ត្បិត​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​មិន​បាន​ជួយ​ Chelsea លើក​ពាន​ក្នុង​ឆ្នាំ​នោះ ប៉ុន្តែ​វា​គឺ​ជា​រឿងរ៉ាវ​មួយ​ក្នុង​​ចំណោម​ទិដ្ឋភាព​​ដែល​មិន​អាច​បំភ្លេច​បាន​ពី​លោក Mourinho ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ Liverpool សឹង​នឹង​គ្មាន​ទឹកភ្នែក​យំ។

៥ ឆ្នាំ​ក្រោយ ខែ​មេសា​ដដែល​រឿង​រ៉ាវ​ស្រដៀង​គ្នា​ក៏​បាន​កើត​ឡើង​នៅ​ Premier Leauge ម្តង​ទៀត Liverpool កំពុង​ឈរ​នៅ​កំពូល​តារាង ហើយ​នឹង​ត្រូវ​បើក​ទ្វារ​កីឡាដ្ឋាន​ Anfield ប្រកួត​ទី​៣៤​របស់​ខ្លួន​ដើម្បី​ទទួល​ក្រុម​លេខ​៣​ Chelsea របស់ Maurizio Sarri នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា។

តើ​​រឿងរ៉ាវ Chelsea, Liverpool និង Man City ​អាច​ក្លាយ​ទៅ​ជា​ប្រវត្តិសាស្ត្រ​ច្រំដែល​​នៅ Premier League ឬ​យ៉ាង​ណា?

អាន៖ Sarri ជឿ​ថា​ Chelsea នៅ​តែ​មាន​ឱកាស​ប្រជែង Top ៤ ទោះ​មិន​ឈ្នះ​រាល់​ការ​ប្រកួត​នៅ​សល់

អាន៖ Guardiola ផ្ញើ​សារ​ព្រមាន Liverpool និង មហិច្ឆតា​លើក​ពាន​៤​ក្នុង​១​រដូវកាល

អត្ថបទ៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម