• 2019-04-12 12:18:09
  • ប្រវត្តិ​​

កីឡាករ​តែ​ ៣​រូប​ប៉ុណ្ណោះ​ដែល​រក​ Hat-Trick បាន​នៅ PL, UCL និង​ FA Cup

  • 2019-04-12 12:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ មាន​តែ​កីឡាករ​ ៣​រូប​ទេ​ ដែល​មាន​វាសនា​អាច​រក​បាន Hat-Trick ក្នុង​ព្រឹត្តិការណ៍​ធំៗ​៣ គឺ ក្នុង​កម្មវិធី​ Premier League, កម្មវិធី UEFA Champions League និង​ FA Cup។ កីឡាករ​ទាំង​ ៣​រូប​នោះ មាន​ដូច​ជា​៖

១. ខ្សែ​បម្រើ​ប្រយុទ្ធ Yossi Benayoun៖ កីឡាករ​អ៊ីស្រាអែល​រូប​នេះ បាន​ស៊ុត​ Hat-Trick ក្នុង​ ៣​កម្មវិធី​ធំៗ​ខាង​លើ​នេះ​មុន​គេ​បង្អស់​ កាល​ពី​ខ្លួន​នៅ​លេង​ឲ្យ​ក្លឹប​ Liverpool​ កំឡុង​ឆ្នាំ​២០០៧-២០១០។ កីឡាករ​រូប​នេះ រក​បាន​ ៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ពេល​ប៉ះ​ក្លឹប​ Burnley ក្នុង​ក្របខ័ណ្ឌ Premier League, ក្លឹប​ Havant & Waterlooville នៅ FA Cup និង​រក​បាន​ Hat Trick ពេល​លេង​ប៉ះ​ក្លឹប​ទួរគី Besiktas ក្នុង​ UEFA Champions League។ កីឡាករ​រូប​នេះ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ​ក្នុង​ថ្ងៃ​នេះ។

២. ខ្សែ​ប្រយុទ្ធ Sergio Aguero៖ កីឡាករ​ក្លឹប​ Manchester City រូប​នេះ រក​បាន​ Hat Trick ចំនួន ១១​លើក​ក្នុង​ Premier League, ៣លើក​ក្នុង FA Cup និង​ រក​បាន Hat Trick ប៉ះ​នឹង​ក្លឹប​យក្ស​អាល្លឺម៉ង់​ Bayern Munich ក្នុង​ Champions League។

៣. ខ្សែ​ប្រយុទ្ធ​ Harry Kane៖ កីឡាករ​ក្លឹប​ Tottenham Hotspur រូប​នេះ​ រក​បាន​ Hat Trick ចំនួន ៨​ដង​ក្នុង​ Premier League ១​ដង​ (ប៉ះ​នឹង​ក្លឹប​ Fulham) ក្នុង​ FA Cup និង​ រក​បាន​ Hat Trick ១​ដង​ ក្នុង​ UEFA Champions League ពេល​ប៉ះ​នឹង​ក្លឹប​ស៊ីប្រ៊ូស Apoel៕

អាន​បន្ត៖

De Bruyne ឌឺ​ដង​ Spurs ថា​ខ្លួន​មិន​ខ្វល់​ពី​ស្តាត​ថ្មី​របស់​ពួក​គេ​ទេ​

Spurs នៅ​តែ​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​គេ​លើ​លោក ទោះ​ជា​ជះ​លុយ​យ៉ាង​ច្រើន​លើ​ស្តាត​

មក​ស្គាល់​មុខ​អាជ្ញាកណ្ដាល​ដែល​ចែក​កាត​ក្រហម​ ១០០​សន្លឹក​មុន​គេ​បង្អស់​ក្នុង​ PL

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់