• 2019-04-09 03:27:02
  • បាល់ទាត់

Sarri ថា ១០០​លាន​ផោន​សម្រាប់​តម្លៃ​ខ្លួន​របស់ Hazard នៅ​ថោក​ណាស់

  • 2019-04-09 03:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Maurizio Sarri បាន​និយាយ​ថា តម្លៃ​ខ្លួន​១០០​លាន​ផោន​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ពិត​ជា​ថោក​ខ្លាំង​ណាស់។

Hazard​ វ័យ​២៨​ឆ្នាំ​បាន​បង្ហាញ​សមត្ថភាព​​យ៉ាង​អស្ចារ្យ ពេល​ដែល​តោ​ខៀវ​យក​ឈ្នះ ២-០ លើ West Ham នៅ​កីឡដ្ឋាន Stamford Bridge កាល​ពី​យប់​មិញ។ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ជា​អ្នក​រក​បាន​ទាំង​ពីរ​គ្រាប់​ ដោយ​មួយ​គ្រាប់​ដំបូង​អូស​ដាច់​​គូ​ប្រជែង​ជា​ច្រើន​នាក់។

​Hazard​ ត្រូវ​បាន​ Real Madrid ទាក់ទង​ប៉ុន្មាន​រដូវ​កាល​មក​ហើយ សម្រាប់​រដូវ​កាល​នេះ  Zinedine Zidane គ្រោង​ចំណាយ​១០០​លាន​ផោន​ទិញ​រូប​គេ​មក​កាន់​ប្រទេស​អេស្ប៉ាញ។ យ៉ាងណាមិញ​លោក Maurizio Sarri ដែល​ជា​អ្នក​ចាត់​ការ​របស់ Chelsea យល់​​ឃើញ​ថា តម្លៃ​នេះ​នៅ​ថោក​ណាស់​សម្រាប់​កីឡាករ​របស់​លោក។ “Hazard​ លេង​បាន​ល្អ​ណាស់​​សម្រាប់​ការ​ប្រកួត​ជាមួយ​West Ham។ ១០០​លាន​ផោន​ពិត​ជា​ថោក​ណាស់​ក្នុង​ទីផ្សារ​។ វា​ពិត​ជា​​ពិបាក​ក្នុង​ការ​រក Hazard​ ទី​ពីរ កម្រិត​លេង​របស់​គេ​គឺ​ខ្ពស់​ណាស់"៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់