• 2019-04-04 11:06:49
  • ប្រវត្តិ​​

មាន​តែ​ ៦​ក្លឹប​ទេ​ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​តាំង​ពី​បង្កើត​ Premier League មក

  • 2019-04-04 11:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ១៩៩២ ហើយ​ចាប់​ពី​ពេល​នោះ​មក​ មាន​រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​។ ក្នុង​នោះ​ដែរ​ មាន​តែ​ក្លឹប​ចំនួន ៦​ទេ ដែល​មិន​ធ្លាប់​កាត់​ចេញ​ពី​លីគ​កំពូល​នេះ​សោះ។

ក្លឹប​ទាំង​នោះ​មាន​ដូច​ជា៖

ក្លឹប​ Arsenal

ក្លឹប​ Chelsea

ក្លឹប​ Everton

ក្លឹប Liverpool

ក្លឹប​ Manchester United

ក្លឹប​ Tottenham Hotspur

ក្នុង​ចំណោម​ក្លឹប​ទាំង​ ៦​នេះ មាន​តែ ៣​ក្លឹប​ទេ​ ដែល​មាន​វាសនា​បាន​លើក​ពាន​ Premier League ដោយ​ក្លឹប​ទាំង​នោះ​មាន​ដូច​ជា​ ក្លឹប​ Manchester United (ឈ្នះ​ ១៣​លើក), ​ក្លឹប​ Chelsea (ឈ្នះ​ ៥​លើក) និង​ក្លឹប​ Arsenal (ឈ្នះ​ ៣​លើក)៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់