• 2019-03-18 02:29:41
  • បាល់ទាត់

Milner ប៉េណាល់ទី​ចុង​ម៉ោង នាំ Liverpool ឈ្នះ​ឡើង​កំពូល​តារាង​វិញ

  • 2019-03-18 02:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្សក្រហម Liverpool បាន​ត្រលប់​ឡើង​ទៅ​កាន់​កំពូល​តារាង​វិញ​​នៃ​ពាន​  Premier League បន្ទាប់​ពី​យក​ឈ្នះ Fulham ២-១ ក្នុង​សប្ដាហ៍​ទី​៣១​កាល​ពី​យប់​មិញ។

ខ្សែ​ប្រយុទ្ធ Sadio Mane ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Liverpool ​នៅ​វគ្គ​ទី​មួយ។ ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៧៤ Ryan Babel អាច​រក​បាន​មួយ​​គ្រាប់​វិញ​ជ័យ Fulham តាម​ស្មើ។ ប៉ុន្តែ​​៧​នាទី​បន្ទាប់​ក្រុម​លោក Jurgen Klopp មាន​សំណាង​ទទួល​បាន​​ឱកាស​ទាត់បាល់​ប៉េណាល់ទី​មួយ​គ្រាប់។

James Milner ជា​ពេជ្ឈឃាដ​ទម្លុះ​សំណាញ់​ទី​បាន​សម្រេច ជួយ Liverpool ទទួល​បាន​ជ័យជម្នះ ២-១។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Liverpool ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ​មួយ​វិញ លើ Manchester City ដែល​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់