• 2019-03-12 08:25:22
  • ប្រដាល់

លិញ​ ភារម្យ​ ឬ​ អេលីត​ សាន់​ កំដរ​ភ្ញៀវ​បាន​៤ទឹក​ប៉ុណ្ណោះ​សប្ដាហ៍​មុន​

  • 2019-03-12 08:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុងឡើង​កូដ​ លិញ​ ភារម្យ​ ឬ​ អេលីត​ សាន់​ ទប់ទល់​ខ្លា​ចាស់​មក​ពី​ថៃ​ Re Da​ បាន​ត្រឹម​៤ទឹក​ប៉ុណ្ណោះ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ TV5 ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

អេលីត សាន់(ក្រហម)

អ្នក​ប្រដាល់​កម្ពុជា​ខាង​លើ​នេះ​ កំពុង​មាន​ការ​ចាប់​អារម្មណ៍​គួរសម​ដែរ​ ដោយ​ប៉ុន្មាន​ខែ​នេះ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ហូរហែ​ និង​ភាគ​ច្រើន​ទទួល​បាន​ជ័យជម្នះ។​ ប៉ុន្តែ​១ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​ភ្លាត់​ចាញ់​កីឡាករ​ចាស់​វស្សា​របស់​ថៃ​ Re Da​ ទៅ​វិញ។​

អេលីត សាន់(ក្រហម)

អេលីត​ សាន់​ ធ្វើ​បាន​ល្អ​នៅ​ចន្លោះ​ពី​ទឹក​ទី១​ ដល់​ដើម​ទឹក​ទី៣​ ដោយ​ព្យាយាម​ចេញ​កណ្ដាប់ដៃ​បាន​ច្រើន​ វ៉ៃ​ទៅ​លើ​មុខ​ និង​ដង​ខ្លួន​កីឡាករ​ថៃ​ ខណៈ​ការ​ចេញ​ដៃ​១-២​ហើយ​ ក៏​មាន​ទាត់​ខាង​លើ​ជា​រឿយ ៗ​ផង​ដែរ។​ ការ​ចេញ​អាវុធ​ច្រើន​របស់​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពត​រូប​នេះ​មិន​សូវ​ជា​បាន​ផល​ឡើយ​ ពោល​ត្រូវ​ដៃគូ​បិទ​ការពារ​បាន​ល្អ​ បើ​ទោះ​ជា​ត្រូវ​ខ្លះ​ៗ​ក៏​នៅ​តែ​រឹងមាំ។​ អ្នក​ទាំង​ពីរ​នាក់​នេះ​ដូរ​ដៃ​គ្នា​នៅ​ពាក់​កណ្ដាល​ទឹក​ទី៣​ ដោយ​សារ​ថៃ​ចេញ​ធ្ងន់​ជាង​ធ្វើ​ឲ្យ​ អ្នក​ប្រដាល់​កម្ពុជា​ចាប់​ផ្ដើម​ថយ​កម្លាំង​ អស់​ស៊ុហ្វ​ចាប់​ពី​ពេល​នោះ​មក​តែ​ម្ដង​ ហើយ​ក៏​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី៤​ ដោយ​សារ​ឈឺ​ជើង​មិន​អាច​បន្ត​ទៀតបាន។​

កីឡាករថៃ Re Da

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​គូ​ឯក​នៅ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ទី៩​ ខែ​មីនា​ ឆ្នាំ​២០១៩​សប្ដាហ៍​មុន​នេះ​ គឺ​ អេលីត​ សាន់​ ចាញ់​កីឡាករ​ថៃ​ Re Da​ ដោយ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី៤៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់