• 2019-03-12 03:10:32
  • បាល់ទះ

ស្មាត់​​ឆ្វេង​ជម្រើស​ជាតិ​ ម៉ី រស្មី ប្រកាន់​គោលការណ៍​មិន​ដើរ​លេង​ស៊ីលុយ​ព្រោះ...

  • 2019-03-12 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ម៉ី រស្មី ​បាន​ប្រកាន់​គោលការណ៍​នា​ពេល​បច្ចុប្បន្ន​គឺ​មិន​ដើរ​លេង​ស៊ី​លុយ​ជា​ដាច់​ខាត ពី​ព្រោះ​​​រូប​គេ​​គិត​ថា ខ្លួន​ជា​កីឡាករ​អាជីព។

ម៉ី រស្មី

កីឡាករ​សំខាន់​របស់​ក្លឹប​វិសាខា​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា កន្លង​មក​​ក៏​ធ្លាប់​ដើរ​លេង​ស៊ី​លុយ​ផង​ដែរ ប៉ុន្តែ​មួយ​រយៈ​ពេល​ក្រោយ​មក​គឺ​មិន​បាន​​ទៅ​លេង​ទៀត​ឡើយ។ រស្មី ក៏​បាន​លើក​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​​​មិន​ដើរ​លេង​ស៊ីលុយ​ដូច​ខាង​ក្រោម៖

១-​ ក្លឹប​ហាម​ជា​ដាច់​ខាត ៖ ក្លឹប​បាន​ហាម​ជា​ដាច់​ខាត​ ក្នុង​ការ​ដើរ​លេង​ស៊ីលុយ ដូច្នេះ​បើ​សិន​ដើរ​លេង​ស៊ីលុយ​ប្រឈម​​ការ​ដាក់​ពិន័យ​របស់​ក្លឹប។

២-​ដើរ​លេង​ស៊ីលុយ​ជា​ល្បែង​៖ រស្មី​ យល់​ថា ការ​ដើរ​លេង​ស៊ីលុយ​ជា​ល្បែង​ភ្នាល់ ដែល​​អាច​ប្រឈម​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​តារាង​បាល់​ផង​ដែរ។

៣-​​កីឡាករ​អាជីព​មិន​គួរ​ដើរលេង​ស៊ីលុយ៖ កីឡាករ​អាជីព​​ដែល​បាន​ទៅ​ហាត់​នៅ​ថៃ​មួយ​រយៈ​រូប​នេះ​ មើល​ឃើញ​ប្រទេស​មួយ​ចំនួន​ដែល​មាន​វិស័យ​បាល់ទះ​រីក​ចម្រើន គឺ​កីឡាករ​របស់​គេ​មិន​បាន​ដើរ​លេង​ស៊ីលុយ​ឡើយ ពោល​គឺ​ហ្វឹកហាត់​សម្រាប់​តែ​ត្រៀម​ការ​ប្រកួត​ប៉ុណ្ណោះ។

៤-​ដើរ​លេង​ស៊ីលុយ​អាច​ប៉ះពាល់​ដល់​អនាគត៖ ការ​ដើរ​លេង​ស៊ីលុយ​នេះ​ដែរ​នៅ​ពេល​មាន​បញ្ហា​បាក់​ដៃ ឬ​បាក់ជើង ​គឺ​​ក្លឹប​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ ដូច្នេះ​ប្រសិន​បើ​មាន​ឧប្បត្តិហេតុ​​កើត​ឡើង​នោះ​កីឡាករ​គ្រប់​រូប​អាច​ខូច​អនាគត​របស់​ខ្លួន។ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម