• 2019-02-10 09:31:40
  • បាល់ទាត់

Sarri និង Pep នឹង​ប្រើ​ក្បួនដូច​គ្នា​ដោយ​ឲ្យអ្នក​នាំ​លេង​​​ចេញ​ពី​តំបន់​បម្រើ​កណ្តាល

  • 2019-02-10 09:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

ទាំង​ Sarri និង Guardiola មាន​ក្បួន​លេង​ស្រដៀង​គ្នា​ដោយ​​គ្រូ​បង្វឹក​ទាំង​២​ចូលចិត្ត​​ក្បួន​បុរាណ​របស់​ហូឡង់​គឺ​ប្រព័ន្ធ ៤-៣-៣ ដែល​ទាមទារ​​អ្នក​នាំ​លេង​​ចែក​បាល់​ចេញ​ពី​តំបន់​បម្រើ​កណ្តាល។ ​

នេះ​ជា​មូលហេតុ​ដែល​គ្រូ​បង្វឹក Chelsea ចុះ​កុងត្រា​នាំ​យក Jorginho ខណៈ​លោក Guardiola ធ្លាប់​ប្រើ Sergio Busquets នៅ Barcelona ហើយ​​លោក​ដាក់ Fernandinho ជា​អ្នក​នាំ​លេង​នៅ​តំបន់​កណ្តាល​សម្រាប់​ Man City។

ភាព​ស្រដៀង​គ្នា​មួយ​ទៀត​នៃ​គ្រូ​បង្វឹក​ទាំង​២​នេះ​គឺ​ ចូលចិត្ត​លេង press (កៀប និង វាយ​បក​គូបដិបក្ខ) ហើយការ​គ្រប់គ្រង​បាល់។

រដូវ​កាល​នេះ​គ្មាន​កីឡាករ​ណា​ប៉ះ​បាល់​នៅ Premier League បាន​ច្រើន​ជាង Jorginho (២ ២១៩ ប៉ះ) ឡើយ ប៉ុន្តែ Sarri ដឹង​ថា​ក្រុម​របស់​លោក​នឹង​មាន​ការ​លំបាក​ក្នុង​ការ​​គ្រប់គ្រង​បាល់​នៅ​ឯ​កីឡដ្ឋាន Etihad ។

Sarri និយាយ​ថា ៖"ពួកគេ​នៅ​តែ​អាច​លេង​បាន​ ប្រសិន​បើ​​យើង​បញ្ឈប់ Fernandinho ហើយ​យើង​ក៏​នៅ​តែ​អាច​លេង​បាន​ដែរ​ប្រសិន​បើ​អ្នក​បញ្ឈប់ Jorginho។ យើង​មាន​ជម្រើស។ ប្រហែល​ពួកគេ​មាន​ជម្រើស​ច្រើន​ជាង​យើង​ ព្រោះ​គេ [Guardiola​] លេង​នៅ​ទីនេះ​៣​រដូវ​កាល​ហើយ"។

គួរ​បញ្ជាក់​ថា​ នៅ​ពេល​​ក្លឹប Manchester City លេង​ទល់​នឹង Napoli ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ក្របខ័ណ្ឌ Champions League កាល​ពី​រដូវកាល​មុន ទិដ្ឋភាពដ៏​កម្រ​កើត​មាន​ក្នុង​ចំណោម​គ្រូ​បង្វឹក​ បាន​កើត​ឡើង​រវាង​គ្រូ​បង្វឹក​ទាំង​២​នេះ។

Sarri ជា​អតីត​បុគ្គលិក​ធនាគារ​ គឺ​ជា​មនុស្ស​ចិត្តសាស្ត្រ​មិន​ធម្មតា។ លោក​មិន​ដែល​និយាយ​បញ្ចើចបញ្ចើ​ឲ្យ​គូបដិបក្ខ​ឡើយ មាន​តែ​សរសើរ​ថា​ពួកគេ​ជា​ក្រុម​ល្អ​បំផុត​គ្រូ​បង្វឹក​ល្អ​បំផុត​ជាដើម។ គ្រូ​បង្វឹក​ដែល​បាន​ដឹកនាំ​១៨​ក្លឹប​មក​ហើយ​មុន​ពេល​មក​ដល់ Chelsea ក៏​មិន​ដែល​យក​សន្និសីទ​កាសែត​ក្រោយ​ការ​ប្រកួត​មក​ការពារ​បរាជ័យ​ខ្លួន​ដែរ។

កាល​ណោះ​ជា​ការ​ឆ្លើយ​តប Guardiola បាន​សរសើរ​ទៅ​អតីត​គ្រូ​ Napoli ថា Sarri គឺ​ជា​អ្នកគ្រប់គ្រង​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ បើ​ទោះ​ជា Sarri មិន​ដែល​ដឹកនាំ​ក្លឹប​ឈ្នះ​ពាន​សូម្បី​ម្តង ខណៈ​ Guardiola ឈ្នះ​ពាន​១៤​ពី​គ្រប់​ទី​កន្លែង៕

ប្រភព៖ Sky Sports | Goal ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់