• 2019-02-08 02:59:20
  • ប្រដាល់

កំពូល​អង្គរក្ស​ស្រុក​ខ្មែរ​ជឿជាក់លើ ខុន ស៊ីចាន់​ វ៉ៃនៅ ONE ខាងមុខ

  • 2019-02-08 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 67

ចន្លោះមិនឃើញ

លោក​ Alan Mccune​ ដែល​ជា​អង្គរក្ស​ការពារ​បុគ្គល​ល្បី​ៗ​មក​ស្រុក​ខ្មែរ​ជឿ​ជាក់​​អ្នក​លេង​គុន​ចម្រុះ​ ខុន ស៊ីចាន់​ ដែល​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​​២២​ ខែ​កុម្ភៈ​ ខាង​មុន​នេះ​នៅ​ប្រទេស​សិង្ហបុរី។

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​​កីឡាករ​ឥណ្ឌូណេស៊ី​ Riski Umar កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៩​នៅ​សង្វៀន​​ ONE: Visions of Victory​ អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​មិន​បាន​ឡើង​សង្វៀន​គុន​ចម្រុះ​ទៀត​ទេ​ទើប​តែ​ឆ្នាំ​​២០១៩​នេះ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​​កីឡាករ​ឥណ្ឌូណេស៊ី​ទៀត​គឺ​ Rudy Agustian​ក្នុង​ព្រឹត្តិការណ៍​ ONE: CALL TO GREATNESS ប្រទេស​សិង្ហបុរី។

លោក Alan Mccune (កណ្តាល)

លោក​ Alan Mccune​ ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​ លោក​ជឿ​ជាក់​ខ្លាំង​លើ​សមត្ថភាព​របស់​ ស៊ីចាន់​ ដែល​សង្ឃឹម​ជោគជ័យ​ច្រើន​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ។ លោក​ថា៖ «​ចរិត​ប្រកួត​ស៊ីចាន់​មិន​ដូច​គេ​ទេ​ គឺ​គាត់​ស៊ូ​វាយ​តាំង​ឮ​សំឡេង​​ជួង​ដល់​ចប់​ទឹក​តែ​ម្តង។ អាច​និយាយ​ថា​ ស៊ីចាន់​ គឺ​ជា​មនុស្ស​រៀន​លឿន​តែ​ម្តង។ យើង​បង្ហាញ​តិចនិក​ចាប់​ក្រោម​៥​នាទី​ឲ្យ​គាត់​មើល​ ហើយ​គាត់​ចាប់​បាន​យ៉ាង​តិច​៩០​ភាគ​រយដែរ»។

លោក​ Mccune បន្ថែម​ថា ៖«ក្នុង​ចំណោម​កូន​សិស្ស​៧០​នាក់​ដែល​ខ្ញុំ​បង្ហាត់​នៅ​ KWC​ មាន​តែ​គាត់​មួយ​ទេ​ខ្ញុំ​អារម្មណ៍​ដូច​មាន​និស្ស័យ​ជាមួយ។ អ្វី​ដែល​ព្យាយាម​ធ្វើ​គឺ​ជំរុញ​ ស៊ីចាន់​ ឲ្យ​បាន​ជោគជ័យ​ដល់​មួយ​កម្រិត​ទៀត»។

ទំនាក់​ទំនង​គ្រូ​និង​សិស្ស​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣ ដែល​កាល​នោះ​គ្រូបង្វឹក​ជន​ជាតិ​ស្កតឡែន​ Alan Mccune បង្វឹក​ឲ្យ​កម្មវិធី​ Khmer Warrior Challenge (KWC)។ កម្មវិធី​នោះ​ ស៊ីចាន់ បាន​ក្លាយ​ជា​សិស្ស​របស់​គាត់​ម្នាក់​ និង​ឈ្នះ​ជើង​​ឯក​ថែម​ទៀត​មុន​ពេល​បោះជំហាន​ចូល​សង្វៀន​ONE។

ខុន ស៊ីចាន់ ឈ្នះ​ការ​ប្រកួត​កន្លង​មក

ក្រៅ​ពី​អាជីព​ជា​គ្រូ​បង្វឹក​ និង​ដឹក​នាំ​កីឡាករ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​ Alan​ ជា​​​ជើង​ខ្លាំង​​ម្នាក់​ដែល​​លេច​មុខ​ការពារ​បុគ្គល​ល្បី​​ៗ​​ក្នុង​កម្មវិធី​​ធំ​​ៗ​ផ្លូវ​ការ​នៅ​​ប្រទេស​កម្ពុជា​។ ក្នុង​នាម​ជា​​អង្គរក្ស​រយៈ​ពេល​៣២​ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​​​បាន​ការពារ​​ឥស្សរជន​ល្បី​​ៗ​ច្រើន​​ទាំង​តារាភាពយន្ត​ហូលីវូដ​ ​តារា​បាល់ទាត់​ល្បី​ៗ​ និង​បុគ្គល​ល្បី​ៗ​ជា​​ដើមដូច​ជា​តារា​ហូលីវូដ​លោក​ George Clooney លោក​​ Rod Steward ជា​កំពូល​តារា​ចម្រៀង​អង់គ្លេស លោក​ Russel Crowe​ តារា​ចម្រៀង​អៀរ​ឡង់ Bono តារា​ចម្រៀង​ល្បី​របស់​អាមេរិក​នាង Jessi​ មក​កម្ពុជា​ និង​តារា​មក​ពី​ថៃ​​ផង​ដែរ និង​អតីត​កំពូល​តារា​​បាល់ទាត់​ពិភព​លោក​ Ryan Giggs​ ជា​ដើម៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់