• 2019-02-07 02:49:36
  • ប្រដាល់

ឡៅ ចិត្រា​ បញ្ជាក់​ហើយ​បញ្ជាក់​ទៀតថា «ខ្ញុំអត់អីទេ»

  • 2019-02-07 02:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ក្មេង​ ឡៅ ចិត្រា បាន​បញ្ជាក់​ថា​ រូប​គេ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​ពី​​គ្រោះ​ថ្នាក់​ម៉ូតូ​ដែល​មាន​គេ​ជិះ​​ទៅ​ប៉ះ​ចង្កូត​​បណ្ដាល​ឲ្យ​ដួល​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣​ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

ឡៅ ចិត្រា

ព្រឹក​ថ្ងៃ​នោះ​ ឡៅ ចិត្រា បាន​ជិះ​ម៉ូតូ​ដើម្បី​ទៅ​ចូល​រួម​ពិធី​ថ្លឹង​ទម្ងន់​​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដើម្បី​ត្រៀម​​ខ្លួន​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ ប៉ុន្តែ​សំណាង​មិន​ល្អ​ក៏​បាន​ដួល​ម៉ូតូ​ដោយ​សារ​មាន​គេ​ជិះ​ទៅ​ប៉ះ​ចង្កូត​រហូត​​លុប​ចោល​ការ​ប្រកួត​នោះ​ដែល​ដាក់​ជំនួស​វិញ​ដោយ​ ចាន់ ស៊ីណាត់។

ចិត្រា​ រៀបរាប់​ថា ៖«ពេល​នោះ​ខ្ញុំ​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​វេង​ស្រេង​ ក៏​មាន​ម៉ូតូ​មួយ​ជិះ​ជៀស​ឡាន​ហើយ​មក​បុក​ខ្ញុំ​តែ​ម្តង។ ករណី​នេះ​ ខ្ញុំ​អត់​អី​ទេ​!​ គ្រាន់​តែ​មាន​របួស​ រលាត់​សើ​ស្បែក​តិច​តួច​ប៉ុណ្ណោះ គ្រាន់​តែ​លាង​របួស​អស់​អី​ហើយ។ ខ្ញុំ​ទៅ​ហាត់​ធម្មតា​ ព្រោះ​របួស​វា​អត់​​ធ្ងន់​ផង»។

រូប​ភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​របួស​ ស្នាម​រលាត់​ស្បែក​ ហើយ​ភ្លាម​ៗ​ ឃើញ​មាន​បណ្ដាញ​ព័ត៌មាន​ និង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​យក​ទៅ​ចែក​រំលែក​ជា​ច្រើន​ ប៉ុន្តែ​តាម​សំដី​របស់​ ចិត្រា​ វិញ​ប្រាប់​ឲ្យ​ដឹង​ថា​ វា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គេ​និយាយ​ទេ។

អ្នក​លេង​គុន​ខ្មែរ​ ឡៅ ចិត្រា ត្រូវ​ប្រកួត​នៅ​សង្វៀន​ធំ​ ONE Championship Super Series​ ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ នៅ​ទី​ក្រុង​បាងកក​ទល់​នឹង​​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Superlek Kiatmoo9 ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​Lumpinee Stadium World Champion ២​សម័យ​កាល៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់