• 2019-02-07 01:28:38
  • ព័ត៌មាន

Laporte និង Jesus បញ្ជូន​ Man City ទៅ​កំពូល​តារាង​ Premier League

  • 2019-02-07 01:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

Manchester City បាន​ឡើង​ទៅ​កំពូល​តារាង​ Premier League លើក​ដំបូង​គិត​ចាប់​ពី​ថ្ងៃទី​១៦​ ខែ​ធ្នូ​ មក​ក្រោយ​យក​ឈ្នះ​ Everton ដោយ​លទ្ធផល​ ២​ទល់​នឹង០។

បាល់​នៅ​ចុង​វគ្គ​ទី​មួយ​របស់​ Laporte នៅ​នាទី​៤៥+២ និង​គ្រាប់​បាល់​ចុង​វគ្គ​ទី​ពីរ​របស់​ Gabriel Jesus នៅ​នាទី​៩០+៧ បាន​នាំ​ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃ​មេឃ​ទៅ​ជំនួស​តំណែង​លេខ​១​របស់​ Liverpool។ ​យ៉ាង​ណា​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​៦២​ស្មើ​គ្នា​តែ​ City មាន​តែម​ជាង​បន្តិច​ត្រង់​គ្រាប់​ចំណេញ។​

មែនទែន​ទៅ​ក្រុម​លោក​ Pep Guardiola ធ្វើ​ការ​ប្រកួត​មុន​ Liverpool ចំនួន​១​ប្រកួត​ដោយ​សារ​ពួកគេ​មាន​កាតព្វកិច្ច​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ League Cup ទល់​នឹង​ Chelsea នៅ​ថ្ងៃ​ទី​២៤​ខែ​នេះ​ ដូច្នេះ​បើ​ Liverpool អាច​ឈ្នះ​ប្រកួត​បង្គ្រប់​របស់​ខ្លួន​ នោះ​ហង្ស​ក្រហម​នឹង​ឡើង​ទៅ​កំពូល​តារាង​វិញ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់