• 2019-01-30 03:18:36
  • ប្រដាល់

ស៊ុបភើឡេក ​ថា​ខ្លួន​ជា​ខ្មែរ​ដែរ? ​ប៉ះ ឡៅ ចិត្រា ​សុំ​ត្រឹម​ការ​លើក​ទឹក​ចិត្ត​គ្នា

  • 2019-01-30 03:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​រន្ទះ​ថៃ ស៊ុបភើឡេក ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ​ខ្មែរ ជួប​ខ្មែរ​នៅ One ​សុំ​ត្រឹម​តែ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ។

ការ​បង្ហោះ​បែប​នេះ ​ទំនង​រូបគេ​ចង់​ប្រាប់​មក​អ្នក​គាំទ្រ​កម្ពុជា​ថា​ខ្លួន​ក៏​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដែរ ព្រោះ​កើត​នៅ​ទឹក​ដី​ខេត្ត​ Buriram ​។ ដូច្នេះ​ការ​ដែល​បាន​ប៉ះ​ជាមួយ ឡៅ ចិត្រា ប្រៀប​ដូច​ជា​ខ្មែរ ​ប៉ះ​ខ្មែរ គ្នា​ឯង​អីចឹង​ដែរ។ កីឡាករ​វ័យ​២៣​ឆ្នាំ ​បាន​ផ្ដាំ​ទៀត​ថា​ការ​ប្រកួត​នេះ សុំ​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ។ Caption ​របស់ ស៊ុបភើឡេក ​អម​ជាមួយ​រូប​បេះដូង បង្ហាញ​ពី​ការ​ស្រលាញ់​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​កម្ពុជា​ច្រើន​នាក់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

ស៊ុបភើឡេក ​ជា​កីឡាករ​ទទួល​បាន​ខ្សែ​ក្រវាត់​ច្រើន​ខ្លាំង​មែនទែន ​និង​ធ្លាប់​ជា​កីឡាករ​លេខ​១​នៅ​ថៃ នា​ឆ្នាំ​២០១២​ថែម​ទៀត​ផង។ យ៉ាងណាមិញ ​ឡៅ ចិត្រា ​វិញ ​ក៏​ជា​កីឡាករ​ប្រដាល់​លំដាប់​ប្រទេស​នៅ​កម្ពុជា​ដែរ ​ដោយ​រូបគេ​ផ្ដួល​ដៃ​គូ​បរទេស​ច្រើន​មក​ហើយ។ ដូច្នេះ ​ចាំមើល​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ ​ទៅ​មើល ​ថា​តើ​ខ្មែរ​នៅ Buriram ​ឬ​ខ្មែរ​នៅ​កំពង់​ស្ពឺ ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់