• 2019-01-28 09:43:06
  • ប្រដាល់

ឡុង​ សុភី​ ម៉ាណាវថង​ ជក់ចិត្ត​ខ្លាំង​ម្សិលមិញ​ចប់​ប្រកួត​ម្នាក់​៥ថ្នេរ​ ម្នាក់​បែក​ច្រមុះ​ ​

  • 2019-01-28 09:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​មិត្ត​អន្តរជាតិ​ម្សិលមិញ​នេះ​នៅ​ CNC​ ជក់ចិត្ត​ខ្លាំង​រវាង​អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ថៃ​ ម៉ាណាវថង​ សង​ទៅ​សង​មក​រហូត​ចប់​៥ទឹក។​

ឡុង សុភី ស្មើជា​មួយ​ ម៉ាណាវថង(រូបភាពហ្វេសបុក ឡុង​ សុភី)

ប្រកួត​មិត្តភាព​លើក​នេះ​ អាច​ថា​ជា​ការ​ប្រកួត​លំបាក​មួយ​របស់​ជើង​ខ្លាំង​កម្ពុជា​ ឡុង​ សុភី​ ឬ​ នី​ សុភី​ ព្រោះ​រាល់​ការ​ប្រកួត​ភាគច្រើន​របស់​គេ​គឺ​កម្រ​មាន​កីឡាករ​បរទេស​រូប​ណា​អាច​វ៉ៃ​កែង​ ឬ​ជង្គង់​ធ្វើ​ធ្វើ​ឲ្យ​ស្រុត​ក៏​ដូច​ជា​បែក​នោះ​ឡើយ។​ ការ​ប្រកួត​នេះ​ចាប់ផ្ដើម​មិន​ទាន​បាន​ប៉ុន្មាន​ផង​ សុភី​ ត្រូវ​កីឡាករ​ថៃ​ ម៉ាណាវថង​ ធាក់​១​ជើង​ពេញ​កណ្ដាប់​មុខ​បាត់​ទៅ​ហើយ។​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ព្យាយាម​ដើរ​ចូល​វ៉ៃ​យក​ពិន្ទុ​ដូច​រាល់​ដឹង​ និង​ចាប់​វ៉ៃ​ជង្គង់​ ប៉ុន្តែ​លើក​នេះ​មិន​សូវ​ស្រួល​ឡើយ​ ការ​ចូល​ចាប់​បាន​មែន​ក៏​ត្រូវ​និង​កែង​គាស់​ឡើង​លើ​របស់​កីឡាករ​ថៃ​ចង់​បាត់​ស្មារតី​ម្ដងៗ​ដែរ​ ខណៈ​ការ​វ៉ៃ​សង​ទៅ​សង​មក​មាន​ទាំង​កណ្ដាប់​ដៃ​ រួម​ទាំង​កែង​មាន​ជា​ហូរហែ។​ មុន​បញ្ចប់​ទឹក​ទី៥​ គេ​មើល​ឃើញ​ថា​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ ហាក់​អស់​ខ្យល់​ខ្លាំង​ជាង​ នី​ សុភី​ កម្ពុជា​ទៅ​ទៀត។​

ឡុង សុភី បែកថ្ងាសថ្ងៃប្រកួត(រូបភាពហ្វេសបុក ឡុង​ សុភី)

ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ CNC​ រវាង​ ឡុង​ សុភី​ និង​ ម៉ាណាវថង​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ជា​លទ្ធផល​ចុង​ក្រោយ​ បាន​ត្រឹម​ផ្ញើ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ប្រដាល់​កម្ពុជា​ត្រូវ​ដេរ​ថ្ងាស​ចំនួន​ ៥ថ្នេរ​ រី​ឯ​ថៃ​ បែក​ច្រមុះ​ផង​ដែរ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់