• 2019-01-21 01:20:03
  • ព័ត៌មាន

Man City ក្លាយ​ជា​ក្រុម​ដំបូង​រក​បាន​១០០​គ្រាប់​នៅ​រដូវ​កាល​នេះ​

  • 2019-01-21 01:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​ស៊ុត​បញ្ចូល​ទី​បាន​១០០​គ្រាប់​នៅ​រដូវ​កាល​នេះ​​ក្នុង​ចំណោម​លីគ​ធំ​​ទាំង​៥​នៅ​អឺរ៉ុប​មាន​ អាល្លឺម៉ង់, បារាំង, អ៊ីតាលី​ និង​អេស្ប៉ាញ។​​

ក្នុង​ជ័យ​ជម្នះ​ ៣​ទល់​នឹង​០​ លើ​ Huddersfield Town កីឡាករ​ Danilo, Sterling និង​ Sané គឺ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ក្រុម​ភ្ញៀវ​កាល​ពី​យប់​មិញ​ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​កើន​​ដល់​៥៦​ពិន្ទុ​តាម​ពី​ក្រោយ​លេខ​១​ Liverpool ដែល​មាន​៦០​ពិន្ទុ​ឈរ​កំពូល​តារាង។​

ចាប់​តាង​ពី​ចាញ់​ Leicester City ២-១​ មក​ Manchester City ពេល​នេះ​បាន​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ចុង​ក្រោយ​ដោយ​ស៊ុត​បញ្ចូលទី​គូ​ប្រកួត​២៧​គ្រាប់​ និង​របូត​វិញ​តែ​២​ប៉ុណ្ណោះ។​ ប្រកួត​បន្ទាប់​ក្រុម​លោក​ Pep Guardiola ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Burton សម្រាប់​ជើង​ទីពីរ​ League ស្របពេល​ជើង​ទៅ​មួយ​ពួកគេ​បាន​យក​ឈ្នះ​ ៩-០ រួច​មក​ហើយ៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់