• 2019-01-19 03:34:13
  • ប្រដាល់

Pacquiao និង Broner ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន សម្រាប់​ការ​ប្រកួត​ស្អែក?

  • 2019-01-19 03:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​អាមរិក Adrien Broner ត្រូវ​ចូល​ខ្លួន​មក​ដណ្ដើម​ខ្សែ​ក្រវាត់​  WBA welterweight ពី​​វីរបុរស​ប្រដាល់​អាស៊ី  Manny Pacquiao នៅ​ថ្ងៃ​ស្អែក​​នៅ​ទីក្រុង Las Vegas ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ម៉ោង​១០​ព្រឹក​ត​ទៅ។

សម្រាប់​យប់​មិញ​នេះ​​កីឡាករ​ទាំង​ពីរ​បាន​ថ្លឹង​គីឡូ​រួចរាល់​នៅ​ឯ​កីឡដ្ឋាន MGM Grand Garden Arena ដែល​ជា​កន្លែង​ប្រកួត​របស់​ពួក​គេ។ ឈរ​លើ​ជញ្ជីង Broner មាន​ទម្ងន់​១៤៦,៥​ផោន (៦៦,៤​គីឡូក្រាម) ឯ Pacquiao ទម្ងន់​១៤៦​ផោន (៦៦,២​គីឡូ​ក្រាម)។ សម្រាប់​ប្រភេទ​ទម្ងន់ welterweight គេ​កំណត់​កម្រិត​ត្រឹម​១៤៧​ផោន។

ក្រៅ​ពី​ការ​ប្រកួត​ដ៏​ជក់ចិត្ត​គ្រប់គ្នា​ប្រាកដ​ជា​ចង់​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ​ទាំង​ពីរ។ តាម​ប្រភព​បញ្ជាក់​ថា Broner ​វ័យ​២៩​ឆ្នាំ​ទទួល​បាន​ក្នុង​រង្វង់​៨,៣​លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ដែល​គេ​ធ្លាប់​ទទួល​បាន។ ឯ Pacquiao អាយុ​ឈាន​ដល់​៤០​ឆ្នាំ​ទៅ​ហើយ​នេះ​បាន​ប្រហែល​​២០​លាន​ដុល្លារ​ឬ​អាច​លើ​នឹង​តិចតួច៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់