• 2019-01-17 07:59:02
  • ប្រដាល់

ក្លឹប​ ចាន់​ រតនា​ ទទួល​បាន​សម្ភារៈ​ហ្វឹកហាត់​ពី​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​

  • 2019-01-17 07:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ទាំង​សេរី​ និង​គុន​ចម្រុះ​ ចាន់​ រតនា​ តំណាង​ក្លឹប​ប្រដាល់​របស់​ខ្លួន​មក​ទទួល​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​មួយ​ចំនួន​ រួម​ទាំង​បណ្ដា​ក្លឹប​ជាង​១០​ផ្សេង​ទៀត​ កាល​ពី​ព្រឹក​មិញ​នេះ​នៅ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​ថា​ សម្ភារៈ​​ហ្វឹកហាត់​ទាំង​​នេះ​គិត​ជាទឹកប្រាក់​ប្រហែល​ជា​១ពាន់​ដុល្លារ​​អាមេរិក​​​ដែល​ជា​ជំនួយ​របស់​ដៃគូ​សហការ​របស់​អង្គភាព​ សម្រាប់​ជួយ​សម្រួល​ដល់​​កីឡា​ផ្សេង​​ៗ​ បូក​រួម​ទាំង​ប្រដាល់​ផង​ដែរ។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​លើក​ឡើង​ទៀត​ថា​ សម្ភារៈ​​ហ្វឹកហាត់​បន្តិចបន្តួច​នេះ​សង្ឃឹម​ថា​នឹង​ជួយ​​ដល់​កិច្ចការ​ហ្វឹកហាត់​ ក៏​ដូច​ជា​សម្រួល​ការ​លំបាក​ខ្លះៗ​របស់​ក្លឹប​ប្រដាល់​នានា​បាន​មួយ​ចំនួន​។ ​ឯកឧត្ដម​សំណូមពរ​ដល់​តំណាង​ក្លឹប​ទាំង​អស់​នឹង​យក​សម្ភារៈ​​នេះ​ទៅ​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ចេះ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ល្អ។​

ទិដ្ឋភាពព្រឹកមិញ

កម្មវិធី​ប្រគល់​សម្ភារៈ​ហ្វឹកហាត់​ និង​ថវិកា​មួយ​នេះ​ធ្វើ​ឡើង​នៅ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ។​ សម្ភារៈ​ទាំង​នោះ​ត្រូវ​បាន​ផ្ដល់​ជូន​ដល់ ​៤ប្រភេទ​កីឡា​ រួម​មាន​កីឡា​ហាប់គីដូ​ តេក្វាន់ដូ​ ITF​ តេក្វាន់ដូ​ WTF​ និង​ប្រដាល់​គុន​ខ្មែរ(១៤ក្លឹប)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់