• 2018-12-30 06:32:15
  • ព័ត៌មាន

VAR ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ជ័យ​ជម្នះ​ Juventus យប់​មិញ​

  • 2018-12-30 06:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​បន្ត​ដំណើរ​យ៉ាង​រលូន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ជើង​ឯក​អ៊ីតាលី​ Serie A បន្ទាប់​ពី​យក​ឈ្នះ​ Sampdoria ២​ទល់​នឹង​១​កាល​ពី​យប់​មិញ​។​​

ក្រុម​រហស្សនាម​ថា​សេះ​បង្កង់​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​នៅ​១៩​ប្រកួត​កន្លង​មក​ក្នុង​នោះ​ឈ្នះ​១៧​ និង​ស្មើ​២​ មាន​៥៣​ពិន្ទុ​នៅ​កំពូល​តារាង​ ខណៈ​ក្រុម​លេខ​២​ដែល​កំពុង​ដេញ​ពី​ក្រោយ​នោះ​មាន​តែ​៤៤​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាង​ណា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ដើរ​តួ​យ៉ាង​សំខាន់​របស់​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ VAR។

VAR បាន​​ធ្វើ​រឿង​៣​ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ដែល​មាន​ដូចជា​នៅ​នាទី​៣២​ Can អតីត​កីឡាករ​ Liverpool បាន​ប៉ះ​ដៃ​ក្នុង​ប្រអប់​ដោយ​ចេតនា​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ផ្ដល់​ប៉េណាល់ទី​ឲ្យ​ Sampdoria តាម​ស្មើ​គ្រាប់​ Ronaldo ដែល​ស៊ុត​នាំ​មុខ​តាំង​ពី​ដើម​វគ្គ​ទី​មួយ។​

បន្ទាប់​មក​នាទី​៦៣​ Juve បាន​លើក​បាល់​ជ្រុង​ដោយ​ Miralem Pjanic ហើយ​ទៅ​ប៉ះ​ដៃ​ Alex Ferrari ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​​ផ្ដល់​បាល់​ប៉េ​ឲ្យ​ Juve វិញ​ម្ដង​​តាម​ការ​ពិភាក្សា​ជាមួយ​ VARហើយ​ Ronaldo ជា​អ្នក​បញ្ចប់​ទី​បាន​សម្រេច។​

ចុង​ក្រោយ​នៅ​នាទី​៩០+២​ទៅ​ហើយ​ Sampdoria មាន​ឱកាស​តាម​ស្មើ​ ​ប៉ុន្តែ​ VAR មើល​ឃើញ​ថា​បាល់​របស់​កីឡាករ​ Saponara ស្ថិត​នៅ​ក្នុង​ជំហរ​ក្រៅ​ល្បែង​ (Offside) ហើយ​​អាជ្ញាកណ្ដាល​បាន​​រំសាយ​គ្រាប់​បាល់​វិញ​ធ្វើ​ឲ្យ​​ Juventus បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នោះ​៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់