• 2018-12-07 11:29:45
  • ប្រដាល់

ចាន់ រតនា​ ផ្ដល់​មេរៀន​ឲ្យ Fernandes បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព(វីដេអូ)

  • 2018-12-07 11:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ ចាន់ រតនា​​បាន​វាយ​យក​ឈ្នះ​​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes ឲ្យ​ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព MMA នៅ​មុន​នេះ​បន្តិច។​

កីឡាករ​ទាំង​ពីរ​​វាយ​ក្នុង​កម្មវិធី ONE: Destiny of Champions ដែល​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​បង្អស់​របស់ One Championship ក្នុង​ឆ្នាំ​២០១៨ រៀបចំ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​មក​ពី​ប្រទេស​ផ្សេង​ៗចូលរួម​ប្រកួត។

ក្នុង​ការ​ប្រកួត ​រតនា​ត្បិត​ខកខាន​ប្រកួត​ជាង​១​ឆ្នាំ​ ប៉ុន្តែ​ការ​វិល​ត្រលប់​មក​វិញ​នៅ​តែ​​មិន​បាត់បង់​ស្នៀត ដោយ​វាយ​សន្ធាប់​លើ Fernandes រហូត​ទទួល​បាន​ជ័យជម្នះ។ សម្រាប់​​លទ្ធផល​ពេល​នេះ​គឺ​ជា​ការ​ចាញ់​ក្នុង​អាជីព​ជា​លើក​ដំបូង​របស់ Fernandes ក្នុង​៨​ប្រកួត​កន្លង​ទៅ។ ចំណែក​រតនា​វិញ​បាន​សាង​កំណត់​ត្រា​ខ្លួន​ប្រកួត​៨​ដង ឈ្នះ​៥​និង​ចាញ់​៣។ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់