• 2018-11-13 10:21:54
  • ព័ត៌មាន

អបអរសាទរ! ប្រណាំង​កង់​អន្តរជាតិលើកនេះ ខ្មែរ ដណ្ដើមបានពាន&​មេដាយ ៤ គ្រឿង

  • 2018-11-13 10:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​ប្រណាំង​កង់​កម្ពុជា​ចំ​នួន​៨​រូប ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​ជាមួយ​ស្នាម​ញញឹម និង មោទនភាព​ពី​ជយ​លា​ភី​ជើងឯក និង​មេដាយ​​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ Mandalay Criterium Bike Race 2018 នៅ​ទីក្រុង​ម៉ាន់​ដា​ឡាយ ប្រទេស​មីយ៉ាន់ម៉ា។

កម្មវិធី​នេះ បាន​ធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ដោយ​មីយ៉ាន់ម៉ា​ជា​ម្ចាស់ផ្ទះ និង​មាន​ការចូលរួម​ប្រកួត​ពី​កីឡាករ​មកពី​ប្រទេស​ផ្សេង​ទៀត​ដូចជា សឹង្ហ​បុរី ចិន ឥណ្ឌា ភូមា និង​កម្ពុជា។

ក្នុង​ចំណោម​​កីឡាករ​តំណាង​កម្ពុជា​ទាំង​អស់ មាន​បេក្ខជន​​ ៤ រូប​ទទួល​បាន​លទ្ធផល​ជោគជ័យ ដោយ​​ក្នុង​នោះ​រួម​មាន៖

  • លោក យឿន ភីយុត ក្តោប​បាន​ចំណាត់ថ្នាក់​លេខ ២ សម្រាប់​ការ​ប្រណាំង​អាយុ​ក្រោម ២៣ ឆ្នាំ ផ្នែក​បុរស។
  • លោក គឹម ច​ន្ធូ ទទួល​ចំណាត់ថ្នាក់​លេខ ១ ពាន​ជើង​ឯក ពី​ការ​ប្រណាំង​សម្រាប់​វ័យ​ជំទង់។
  • លោក វុន សា​វីន ទទួលបាន​ចំណា​ត់លេខ ៣ លើ​វិញ្ញាសា​​​ប្រណាំង​សម្រាប់​វ័យ​ជំទង់។
  • លោក ប៊ុន សេង​ប៉ាវ​ បាន​​ចំណាត់​លេខ ៤ សម្រាប់​វិញ្ញាសា​​​​ប្រណាំង​សម្រាប់​វ័យ​ជំទង់។

លោក Frank Zogznik ដែល​ជា​គ្រូ​បង្វឹក និង​​ជា​អ្នកដឹកនាំ​កីឡាករ​កម្ពុជា​ទៅកាន់​ការ​ប្រកួត​ខាងលើ​បាន​ឲ្យ​ដឹង​ថា៖ “​សម្រាប់​ការ​ប្រណាំង​ផ្នែក​យុវ​ជន​បុរស កីឡាករ គឹម ច​ន្ធូ ដែល​ជា​ជើងឯក​ឈ្នះ​ពាន ពិតជា​ធ្វើ​បាន​ល្អ​មែនទែន តាំងពី​ពេល​ចាប់​ផ្តើម​រហូតដល់​ទី​បញ្ចប់ គឺ​ពុំមាន​កីឡាករ​ណាមួយ​អាច​តាម​ទាន់​គាត់​បាន​ឡើយ។ ក្នុង​ខណៈ​ដែល កីឡាករ វុន សា​វីន និង ប៊ុន សេង​ប៉ាវ ក៏​បាន​ខិត​ខំ​យ៉ាង​ស្វាហាប់​ដោយ​បញ្ចប់​ទៅ​ជា​មួយ​នឹង​ចំ​ណាត់​ថ្នាក់​លេខ​៣ និង​លេខ​៤ តាម​ពីក្រោយ​កីឡាករ​ម្ចាស់ផ្ទះ​ភូមា ដែល​ទទួល​បាន​ចំណាត់​ថា្នក់​លេខ​២"។

លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​កម្លាំង Wurkz បាន​រៀបរាប់​ទាំង​ទឹក​មុខ​រីករាយ​​​ថា៖ "យើង​ពិតជា​មាន​មោទនភាព និង​រីករាយ​បំផុត​ជា​មួយ​លទ្ធផល ដែល​កីឡាករ​ជម្រើសជាតិ​ទោច​ក្រ​យាន្ត​កម្ពុជា បាន​នាំមក​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជាតិ​មាតុភូមិ និង​លើក​មុខមាត់​វិស័យ​កីឡា​ប្រណាំង​កង់​នេះ​នៅ​លើ​ឆាក​អន្តរជាតិ"។ "ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​សហ​ព័ន្ធ​កីឡា​ទោច​ក្រ​យាន្ត យើង​សូម​កោតសរសើរ​ដល់​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​កីឡាករ​កម្ពុជា គ្រូ​បង្វឹក និង​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ រហូត​ទៅដល់​ការ​នាំ​យក​ជ័យជំនះ​មកដល់​មាតុប្រទេស​វិ​ញ និង​លើកទឹកចិត្ត​អោយ​ក្រុម​កីឡាករ និង​គ្រូបង្វឹក​ខិត​ខំ​បន្តទៀត​ដើម្បី​យក​ជ័យ​ជំនះ​ផ្សេង​ទៀ​ត​ពី​អន្តរជាតិ​នៅ​ពេល​ខាង​មុខ"។ លោក​បន្ថែម។

ក្រុមកីឡាករ និងគ្រូបង្វឹក

​ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត (Barrley Black) ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

អត្ថបទ៖ សុខណា

មតិយោបល់