- 2018-10-16 07:40:38
- ប្រដាល់
កម្ពុជាមានកីឡាថ្មី១ប្រភេទទៀតហើយ ក្រោយប្រកាសផ្លូវការម្សិលមិញ
- 2018-10-16 07:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានកីឡាថ្មី១ប្រភេទទៀតហើយ ក្រោយប្រកាសផ្លូវការម្សិលមិញ
ចន្លោះមិនឃើញ
ឥលូវនេះប្រទេសកម្ពុជាមានប្រភេទកីឡាលើកទម្ងន់ដូចប្រទេសជិតខាង និងអន្តរជាតិហើយ ក្រោយធ្វើមហាសន្និបាតលើកទី១របស់ខ្លួននៅឯគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាម្សិលមិញនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មើលឃើញថាប្រភេទកីឡាមួយនេះ ជាកីឡាដែលមានសក្ដានុពលមួយដែលងាយយកមេដាយបាន និងជាប្រភេទអូឡាំពិកផងដែរ។ ដូច្នេះហើយទើប NOCC ខំប្រឹងប្រែងជួយជំរុញឲ្យមានសហព័ន្ធ ក៏ដូចជាដំណើរការបែបនេះ ដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។
អ្នកជំនាញខាងកីឡាខាងលើបន្ថែមថា ក្នុងអាណត្តិទី១នេះ កកើតឡើងរបស់សហព័ន្ធគឺដោយសារប្រមូលអ្នកស្រឡាញ់ចូលចិត្ត និងអ្នកចង់ឲ្យប្រភេទកីឡាមួយនេះមានការរីកចម្រើន និងដំណើរការបានល្អ។ ដូច្នេះទាំងប្រធាន រួមទាំងគណៈកម្មការប្រតិបត្តិ សមាជិកគឺមិនបានបោះឆ្នោតជ្រើសរើសឡើយ ប៉ុន្តែអាណត្តិទី២ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសធម្មតាវិញ។
សហព័ន្ធកំពុងរៀបចំឯកសារ និងទំនាក់ទំនងទៅសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ដើម្បីឲ្យគេទទួលស្គាល់ជាផ្លូវការ និងទទួលការជួយជ្រោមជ្រែងជាលក្ខណៈបច្ចេកទេស ឬការហ្វឹកហាត់ផ្សេងៗផងដែរ។
រំលឹកដែរថា មហាសន្និបាតសហព័ន្ធអាណត្តិទី១នេះ ធ្វើឡើងកាលពីម្សិលមិញនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សមាសភាពថ្នាក់ដឹកនាំរួមមាន ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន លោក ឡេង ស្រេង ផាត់ បញ្ញាសុជាតក៏ អនុប្រធាន លោក សំ សុខយី អគ្គលេខាធិការ តឹង ប៊ុនវី អ៊ិត ឡេង អគ្គលេខាធិការរង និង សឹង ពិសី អគ្គហេរញ្ញិក៕