• 2018-10-15 04:21:14
  • វិភាគ

ប៉ះ​អេស្ប៉ាញ​យប់​នេះ អង់គ្លេស​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​​បន្ត​សង្ឃឹម​នៅ Nations League

  • 2018-10-15 04:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

តោ​កំណាច​អង់គ្លេស​នឹង​ត្រូវ​ធ្វើ​ដំណើរ​​ជួប​ជើង​ខ្លាំង​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​ទី​៣​នៃ​ពាន Nations League ក្នុង​ Group4 នៃ League A ដែល​ត្រូវ​លេង​ម៉ោង​១:៤៥ រំលង​អាធ្រាត្រ។

ក្នុង Group4 នេះ​មាន​​៣​ក្រុម​ដូច​ជា អេស្ប៉ាញ អង់គ្លេស​និង​ក្រូអាត។ តាម​ប្រព័ន្ធ​លេង​​ក្នុង​ផ្ទះ​ក្រៅ​ផ្ទះ ពួក​គេ​ត្រូវ​លេង​ម្នាក់​៤​ប្រកួត។ ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​ទៅ​​អេស្ប៉ាញ​ឈ្នះ​ទាំង​​អស់ ឯ​អង់គ្លេស​និង​ក្រូអាត​ស្មើ១ ចាញ់​១​ដូច​គ្នា។ ដូច្នេះ​ប្រកួត​ពិត​ជា​សំខាន់​សម្រាប់​អង់គ្លេស ប្រសិន​ពួក​គេ​ចាញ់​នោះ​អស់​សិទ្ធិ​ឡើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League A ហើយ។

ព័ត៌មាន​ខ្លះ​ៗ​នៃ​ក្រុម​ទាំង​ពីរ

  • ខ្សែ​ការពារ​របស់ Liverpool កីឡាករ Joe Gomez នឹង​ចាប់​ផ្ដើម​ជា​ជម្រើស​​ដំបូង​ឲ្យ​អង់គ្លេស ក្រោម​ការ​ដឹក​នាំ​របស់​លោក Gareth Southgate។
  • Joe Gomez ត្រូវ​មក​ជំនួស John Stones ដែល​​កំពុង​ជាប់​បម្រើ ក្រោយ​បាន​កាត​លឿង​ទី​២​ ពេល​ប៉ះ​ជាមួយ​ក្រូអាត​ស្មើ​គ្នា ០-០
  • Sergio Busquets, Marcos Alonso និង Marco Asensio ​នឹង​មក​ជួយ​អេស្ប៉ាញ​វិញ បន្ទាប់​ពី​មិន​បាន​លេង​ពេល​ប៉ះ​វែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ឈ្នះ ៤-១
  • Sergio Ramos រីករាយ​ក្នុង​នាម​ជា​អ្នក​ទាត់​ប៉េណាល់ទី​ឲ្យ​អេស្ប៉ាញ

ប្រវត្តិ​ជួប​គ្នា

  • ជួប​គ្នា​១៣​ដង​ចុងក្រោយ​​អង់គ្លេស​ឈ្នះ​តែ​៣​ដង​គត់ ឯ​អេស្ប៉ាញ​ដល់​៧​ដង និង​ស្មើ​គ្នា​៣​ដង
  • ទៅ​លេង​នៅ​ដី​អេស្ប៉ាញ​ អ្នក​ចាំ​ទី​អង់គ្លេស​ដែល​បិទ​មិន​ឲ្យ​ធ្លុះ​សំណាញ់​គឺ Peter Shilton ក្នុង​ឆ្នាំ​១៩៨០
  • អង់គ្លេស​ឈ្នះ​អេស្ប៉ាញ​ក្រៅ​ដី​ចុងក្រោយ​នៅ​ឆ្នាំ​១៩៨៧ កាល​នោះ​ឈ្នះ​ ៤-២
  • ៣៨​ប្រកួត​ចុងក្រោយ​ក្នុង​ដី​ អេស្ប៉ាញ​មិន​ទាន់​ចាញ់​សោះ ឈ្នះ​៣៤ ស្មើ​៤
  • Harry Kane ខកខាន​រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​​សម្រាប់​៦​ប្រកួត​ចុងក្រោយ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់