• 2018-09-19 08:40:45
  • ព័ត៌មាន

Man Utd មាន​ក្រុម​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ទី​២​នៅ​ UCL ចុះ​ក្រុម​ណា​លេខ​១?

  • 2018-09-19 08:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ UEFA Champions League ដ៏​មាន​ប្រជា​ប្រិយ​ភាព​នៅ​លើ​ពិភពលោក​បាន​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​ ៨​គូ​ត្រូវ​បាន​បញ្ចប់​ហើយ​៨​គូ​ទៀត​ត្រៀម​ប្រយុទ្ធ​នៅ​យប់​នេះ។​

មិន​ខុស​ពី​រាល់​ដង​ក្រុម​ដែល​ចូលរួម​នៅ​រដូវ​កាល​នេះ​គឺ​មាន​ចំនួន​៣២​គូ​មក​ពី​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ស្របពេល​អេស្ប៉ាញ, អង់គ្លេស, អ៊ីតាលី, អាល្លឺម៉ង់​ និង​បារាំង​មាន​ក្រុម​ចូល​រួម​ច្រើន​ជាង​គេ។​ ចាប់​អារម្មណ៍​ចំពោះ​តម្លៃ​ខ្លួន​កីឡាករ​វិញ​ក្លឹប​ធំៗ​បាន​ចាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ពង្រឹង​ក្រុម​របស់​ពួកគេ។​

បើ​យើង​បូក​តម្លៃ​ខ្លួន​កីឡាករ​ទាំង​អស់​តាម​ក្រុម​នីមួយ​ៗ​ចូល​គ្នា​ឃើញ​ថា​ Manchester City មាន​ថ្លៃ​កីឡាករ​សរុប​ខ្ពស់​ជាង​គេ​គឺ ៧៨៦,១៤​លាន​ផោន។​ លេខ​២​គឺ​អ្នក​ជិត​ខាង​ Manchester United មាន​ក្រុម​តម្លៃ​ ៦៥៥​,​១៤​លាន​ផោន ហើយ​លេខ​៣​គឺ Paris Saint Germain របស់​បារាំង​មាន​តម្លៃ​​៦១៩​,១១​លាន​ផោន។ ​មើល​តារាង​​ក្រុម​ទាំង​៣២​នៅ​ខាង​ក្រោម៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់