• 2018-09-11 08:01:46
  • ប្រដាល់

Amir Khan គ្រោងវាយ​ជាមួយ Pacquiao ឲ្យ​បាន​ក្នុង​១២​ខែ​ខាង​មុខ

  • 2018-09-11 08:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឈ្នះ​កីឡាករ​កូឡុំប៊ី Samuel Vargas ដោយ​ពិន្ទុ​កាល​ពី​ចុងក្រោយ​សប្ដាហ៍ អ្នក​ប្រដាក់​អង់គ្លេស​​ Amir Khan ចង់​ប៉ះ​ជាមួយ  Manny Pacquiao ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ។

Amir Khan

មួយ​រយៈ​ចុងក្រោយ​នេះ Khan និង Pacquiao ដែល​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​ជាមួយ​លោក Freddie Roach បាន​បោះ​សម្ដី​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ចង់​សាក​ល្បង​ក្បាច់​គុន​គ្នា។ ក្រៅ​ពី​​កំពូល​ជើង​ខ្លាំង​ហ្វីលីពីន Khan ក៏​ចង់​ជួប​កីឡាករ​ជួប​ជាតិ Kell Brook ដូច​គ្នា។

រឿងរ៉ាវ​ខាង​លើ Amir Khan បាន​និយាយ​ថា៖ “ខ្ញុំ​មាន​អាយុ​៣១​ឆ្នាំ​ ខ្ញុំ​នៅ​ក្មេង​នៅ​អាច​​មាន​ឱកាស​ប៉ះ​កីឡាករ​ទាំង​ពីរ​បាន។ ក្នុង​រយៈពេល​១​ឆ្នាំ​ខាង​មុខ​ខ្ញុំ​អាច​នឹង​ជួប​ពួក​គេ​ទាំង​ពីរ។ Pacquiao ជា​កីឡាករ​ខ្ញុំ​ចង់​ប្រកួត​មុន​គេ ព្រោះ​គេ​ជា​កីឡាករ​កេរ្តិ៍ឈ្មោះ​ល្បី​លំដាប់​ពិភពលោក និង​ជា​តារា​ក្នុង​វិស័យ​ប្រដាល់។ បាន​វាយ​ជាមួយ​កីឡាករ​ដូច​ជា​គឺ​ពិត​ជា​អស្ចារ្យ”៕

Kell Brook

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់