• 2018-08-18 07:12:56
  • បាល់ទាត់

តោះ! មើល​អាវ​រដូវ​កាល​ថ្មី​របស់​ក្លឹប​ធំៗ គិត​ថា​ស្រឡាញ់​ក្លឹប​មួយ​ណា?

  • 2018-08-18 07:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ​លីគ​កំពូល​ធំ​២​​នៅ​អឺរ៉ុប​គឺ​ La Liga និង Serie A នឹង​ចាប់​ផ្ដើម​សប្ដាហ៍​ដំបូង​របស់​ខ្លួន​ហើយ ខណៈ Premier League និង Ligue 1 សម្ពោធ​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​មុន។

ជា​ការ​ពិត​មុន​លីគ​​ចាប់​ផ្ដើម ក្រុម​ទាំង​អស់​តែងតែ​បង្ហាញ​ពី​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន​ ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី។ រាល់​ការ​បញ្ចេញ​ឈុត​ថ្មី​របស់​ក្លឹប​នីមួយៗ ពិត​ជា​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​គាំទ្រ​​រំភើប​ ជា​ពិសេស​ចង់​ឲ្យ​មាន​លក់​ឆាប់​​ដើម្បី​បាន​ពាក់​មុន​គេ។ សម្រាប់​ការ​លក់​អាវ​នេះ​ក៏​ជា​ប្រភព​​នៃ​ចំណូល​របស់​ក្លឹប​បាល់ទាត់​ដែរ។ ជាក់​ស្ដែង Juventus ត្រឹម​២៤​ម៉ោង​​ក្រោយ​ចុះ​កុងត្រា​ទិញ Cristiano Ronaldo ពួក​គេ​លក់​អាវ​លេខ​៧ មាន​ឈ្មោះ​ Ronaldo បាន​ដល់​៥៥​លាន​អឺរ៉ូ​ឯណោះ។

មើល​ខាង​ក្រោម​តើ​អាវ​របស់​ក្លឹប​មួយ​ណា​ដែល​អ្នក​ចង់​បាន​ជាង​គេ?

១. Real Madrid

២. Barcelona

៣. Juventus

៤.PSG

៥. Man Utd

៦. Liverpool

៧. Man City

៨.Inter Milan

៩. Arsenal

១០.Atletico Madrid

១១.Bayern Munich

១២.AC Milan

១៣.Chelsea

១៤.Borussia Dortmund

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់