- 2018-08-12 03:26:39
- ប្រដាល់
ឡៅ ចិត្រា មួយរយៈមុននេះវ៉ៃតគីឡូឲ្យគេរហូត ឥលូវសុំចូលគីឡូស៊ីនវិញហើយ
- 2018-08-12 03:26:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា មួយរយៈមុននេះវ៉ៃតគីឡូឲ្យគេរហូត ឥលូវសុំចូលគីឡូស៊ីនវិញហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា ប្ដូរមកប្រកួតទម្ងន់ដើម ៦០គីឡូក្រាម វិញហើយ ព្រោះអីកាលវ៉ៃទម្ងន់ ៦៣,៥ មិនដែលគ្រប់នោះទេ ខណៈខំហូបបាយស្លៀកពាក់ផងនៅតែមិនគ្រប់ ណាមួយប្រភេទទម្ងន់នេះចាញ់ព្រៀបគេច្រើនណាស់។
ឡៅ ចិត្រា បានឲ្យដឹងថា ឥលូវនេះគេមកវ៉ៃទម្ងន់ ៦០គីឡូក្រាម វិញហើយ ដោយសារលេងទម្ងន់ ៦៣,៥ មានការពិបាកមួយចំនួន ណាមួយវ៉ៃម្ដងៗទម្ងន់កម្រគ្រប់ដូចគេណាស់ ខណៈដៃគូភាគច្រើនគឺទម្លាក់ទម្ងន់លេងត្រឹមនេះទៀត។
អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺខាងលើបន្ថែមថា បច្ចុប្បន្នទម្ងន់ពេញតែម្ដង គឺខ្ទង់ ៦១ គីឡូក្រាម ប៉ុណ្ណោះ ដូច្នេះដល់ពេលត្រូវវ៉ៃទម្ងន់ ៦០ គឺងាយទម្លាក់ណាស់សម្រាប់រូបគេ អាចថារត់បន្តិចបានតែម្ដង។
ប្អូនប្រុសរបស់ ឡៅ ចន្រ្ទា លើកឡើងទៀត លេងត្រឹមទម្ងន់នេះ គឺវាសាកសមណាស់ ព្រោះដៃគូក៏មិនសូវល្អណាស់ ណា កម្លាំងក៏ប្រហាក់ប្រហែលគ្នា បច្ចេកទេសក៏មិនសូវខុសគ្នាឡើយ ស្របពេលបច្ចុប្បន្ននេះវ័យរបស់ខ្លួនក៏នៅតិចផងដែរ។
ម្ចាស់ប្រាក់លានថ្មីៗនេះ បញ្ជាក់ទៀតថា បើនិយាយពីទម្ងន់ ៦៣,៥ វិញ កីឡាករមួយចំនួនគឺចាស់វស្សា និងខ្លះគេទម្លាក់ទម្ងន់មកលេងនោះទេ ហើយបើវ៉ៃវិញ មិនចង់និងរង្គើដៃគូផង។
រំលឹកដែរថា មួយរយៈពេលធំនេះ ឡៅ ចិត្រា ឃើញគឺប្រកួតប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ប៉ុន្តែប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃសៅរ៍ ទី៤ ខែសីហា ២០១៨ កម្មវិធីដណ្ដើមប្រាក់លាននៅសង្វៀន CNC នោះ អ្នកប្រដាល់ខាងលើនេះ ទម្លាក់លេងត្រឹម ៦០គីឡូក្រាមវិញផងដែរ៕
វីដេអូ៖