• 2018-07-20 23:30:00
  • ប្រដាល់

ឡៅ​ ស៊ីណាត​ បារម្ភ​ជុំ​ដំបូង​ ចន្រ្ទា​ ប៉ះ​ នឹងត្រាកាន​ ក្នុង​ការ​ប្រកួតដណ្តើម​ប្រាក់​លាន​ល្ងាច​នេះ​​

  • 2018-07-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​គុន​ខ្មែរ​ ឡៅ​ ស៊ីណាត​ បារម្ភ​ខ្លះ​ៗ​​នៅ​ជុំ​ដំបូង​របស់​​ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា ដែល​ត្រូវ​តទល់​នឹង​ជើង​ខ្លាំង​របស់​ថៃ នឹងត្រាកាន ក្នុង​កម្មវិធី​ប្រដាល់​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ CNC​ ល្ងាច​នេះ។​

លោក ឡៅ ស៊ីណាត

ឡៅ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​ដណ្ដើម​ប្រាក់​លាន​ស្អែក​នេះ​របស់​ប្អូន​ប្រុស​លោក​​គឺ​ជួប​ដៃគូ​ចាស់​ នឹងត្រាកាន​ ហើយ​បេក្ខភាព​ផ្សេងៗ​ទៀត​សុទ្ធតែ​អ្នក​ធ្លាប់​ជួប​កន្លង​មក​ហើយ។​ ការ​ប្រកួត​នេះ​អាច​​ពិបាក​បន្តិច​សម្រាប់​​ជុំ​​ដំបូង​​ជា​មួយ នឹងត្រាកាន​​ ពី​ព្រោះ​​​​អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​​ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ដែរ​។ ដូច្នេះ​ ឡៅ ចន្ទ្រា មិន​អាច​មើល​ស្រាល​សមត្ថភាព​ដៃគូ​បាន​ឡើយ។​ ប៉ុន្តែ​​ប្រសិន​បើ​ឈ្នះ​​ការ​ប្រកួត​​ជុំ​ទី១​ហើយ​ អាច​ថា​សង្ឃឹម​ច្រើន​​នឹង​ឈ្នះ​កម្មវិធី​ប្រាក់​លាន​នេះ។​

ឡៅ ចន្រ្ទា កាល​ប៉ះ រ៉ុងណាផា

បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​ ចៅក្រម​ខាង​រូប​នេះ​លើក​ឡើង​​ថា​ បច្ចុប្បន្ន​ ឡៅ ចន្ទ្រា ភាគច្រើន​ហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​មួយ​ក្រុម​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​ដទៃ​​ទៀត និង​​​ឆ្លៀត​​ហាត់​​បន្ថែម​​ទៀត​​នៅ​ក្លឹប​។​ លោក​សង្ឃឹម​ ៧០%​ លើ​ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ នឹង​អាច​ឈ្នះ​​ប្រាក់​លាន​នេះ។​

ចន្រ្ទា​ ប៉ះ ពុទ្ធ ឆាយរិទ្ធី
ចន្រ្ទា​ ពេលប៉ះ នឹងត្រាកាន​ ពី​មុន​

ឡៅ​ ចន្រ្ទា​ នឹង​ប៉ះ​ នឹងត្រាកាន​ ហើយ​ ពុទ្ធ​ ឆាយរិទ្ធី​ ប៉ះ​ រ៉ុងណាផា​ ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចាប់​ពី​ម៉ោង​៦​ទៅ​​​នៅ​​សង្វៀន​ CNC​ លើ​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់