- 2018-07-11 20:38:59
- បាល់ទាត់
ក្រូអាតប្រើពេល១២០នាទីយកឈ្នះតោកំណាចអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ
- 2018-07-11 20:38:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រូអាតប្រើពេល១២០នាទីយកឈ្នះតោកំណាចអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ក្រុមតោកំណាចអង់គ្លេសបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨ បន្ទាប់ពីឈ្នះក្រុមក្រូអាតទាំងតឹងតែងបំផុតក្នុងគ្រាប់បាល់()។
នៅវគ្គទី១ អង់គ្លេសបានប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះដើម្បីបំបែកពងមាន់របស់ក្រូអាតដោយការទាត់បាល់ពិន័យហ្វ្រីឃឃីករបស់កីឡាករ Kieran Trippier បន្ទាប់ពីខ្សែការពាររបស់ក្រូអាតបង្កកំហុសលើខ្សែបម្រើ Lingard។ បន្ទាប់ពីគូប្រកួតនាំមុខ ក្រូអាតបានព្យាយាមសម្រុកមួយៗ និងបង្កើតឱកាសមួយលើកជាពីរលើកតែមិនបានសម្រេច ខណៈអង់គ្លេសប្រឹងការពារវាយបករហូតចប់វគ្គទីមួយ។
នៅវគ្គទីពីរ ក្រូអាតបានបន្តដាក់សម្ពាធលើអង់គ្លេសដើម្បីព្យាយាមរកគ្រាប់បាល់តាមស្មើ។ ចំពោះការវាយសម្រុកមើលឃើញថា ក្រូអាតលេងដោយបច្ចេកទេស និងសន្សឹមៗឆ្ពោះទៅមុខទីរបស់អង់គ្លេស។ ក្តីរំភើបរីករាយរបស់ក្រូអាតបានកើតឡើងនៅពេល Ivan Perisic តែតចូលទីបានសម្រេចតាមរយៈSime Vrsaljko ជាអ្នកលើកបាល់ដើម្បីតាមស្មើ ១-១នៅនាទី៦៨។ បន្ទាប់ពីតាមស្មើហើយ ក្រូអាតបានធ្វើឲ្យអង់គ្លេសព្រលឹងចុងសក់តាមរយៈការវាយសម្រុក និងទទួលឱកាសមាសស៊ុត ប៉ុន្តែបាល់ទៅបុករបាទី។