• 2018-06-19 07:44:21
  • បាល់ទាត់

ពិតជាភ្ញាក់ផ្អើល ​បើ​ស្គាល់​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់លេងនៅ World Cup ឆ្នាំនេះ

  • 2018-06-19 07:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីស្លង់ ​កំពុង​តែ​ល្បីល្បាញ​ខ្លាំង បន្ទាប់​ពី​ពួកគេ​អាច​ទប់​បាន​ស្មើ​ជាមួយ​អាហ្សង់ទីន​នៅ World Cup ឆ្នាំ​នេះ ​និង​ទម្លាក់​អង់គ្លេស​បាន​កាល​ពី Euro 2016 ​កន្លង​ទៅ។ អ៊ីស្លង់​មាន​ប្រជាជន​ប្រមាណ​ជាង​៣​សែន​នាក់​ប៉ុណ្ណោះ ​ហើយ​បញ្ជី​ឈ្មោះ​កីឡាករ​លេង​បាល់ទាត់​មាន​ត្រឹម​តែ​១០០​នាក់ ឬ​ច្រើន​ជាង​នេះ​បន្តិចបន្តួច​ទេ។ ខាង​ក្រោម​នេះ ​ជា​រឿង​លម្អិត​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​តួច​ជាង​នៅ World Cup ​នេះ៖

  • ​បើ​និយាយ​ពី​ក្រុម​ទាំង​មូល ​គេ​អាច​ហៅ​បាន​ថា​កីឡាករ​អ៊ីស្លង់​មួយភាគ​មិន​មែន​ជា​កីឡាករ​អាជីព​ឡើយ
  • គ្រូ​បង្វឹក​របស់​គេ ​ជា​ពេទ្យ​ធ្មេញ
  • កីឡាករ​៧​នាក់​ក្នុង​ក្រុម​ជម្រើស​ជាតិ ធ្លាប់​​ជា​កសិករ​
  • ខ្សែ​បម្រើ Gylfi Sigurdsson ធ្លាប់​ជា​អ្នក​រក​ត្រី ​និង​មាន​ក្រុមហ៊ុន​តូច​មួយ​ខ្លួន​ឯង
  • ខ្សែ​ប្រយុទ្ធ Jon Dadi Bodvarsson ធ្លាប់​​ជា​អ្នក​ធ្វើ​ការ​នៅ​ការ៉ាស់​សាំង
  • អ្នក​ចាំ​ទី Halldórsson ​ធ្លាប់​ធ្វើ​ជា​អ្នក​ដឹក​នាំ​រឿង ​ហើយ​លោក​បញ្ជាក់​ថា​ក្រោយ​ចូល​និវត្តនឹងត្រលប់​ចូល​ វិស័យ​ភាពយន្ដ​វិញ
  • អ៊ីស្លង់​ជា​ប្រទេស​តូច​មួយ​នៅ​លើ​លោក​នេះ ​ដែល​មាន​ប្រជាជន​ត្រឹម​៣​សែន​នាក់
  • ​ក្នុង​ប្រទេស​នេះ ​មិន​មាន​លីគ​អាជីព​នោះ​ទេ ពោល​គឺ​មាន​ត្រឹម​ពាក់​កណ្ដាល​អាជីព​ប៉ុណ្ណោះ
  • កីឡាករ​អាច​លេង​បាល់​បាន​តែ​រដូវ​ក្ដៅ​ប៉ុណ្ណោះ ​ព្រោះ​ប្រទេស​នេះ​ត្រជាក់​ខ្លាំង​ណាស់
  • កីឡដ្ឋាន​ធំ​បំផុត​របស់​អ៊ីស្លង់ ​ដាក់​មនុស្ស​បាន​ត្រឹម​៦ ៧០០​នាក់
  • ក្នុង​វិស័យ​បាល់ទាត់​នេះ ​អ៊ីស្លង់​ពិត​ជា​បង្ហាញ​ថា​ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ (ស្មើអាហ្សង់ទីន ស៊ីក្រូអាត ស៊ីទួរគី ស៊ី អង់គ្លេស និងស្មើព័រទុយហ្គាល់ជាដើម)
  • ​ពាន​រង្វាន់​ធំ​ៗ ​ដូច​កាល Euro 2016 ​ប្រជាជន​៣​ម៉ឺន​នាក់​ឬ​ស្មើ​នឹង​១០​% ​បាន​ទៅ​ទស្សនា​ផ្ទាល់
  • ​អ្នក​គាំទ្រ អ៊ីស្លង់ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ពិត​ជា​អ្នក​គាំទ្រ​គំរូ​ជាមួយនឹងការទះដៃយ៉ាងស្រុះគ្នា

ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ​តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ជម្រើស​ជាតិ​អ៊ីស្លង់?

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់