• 2018-06-14 03:36:45
  • ប្រដាល់

ធន់​ មករា​ សរសើរ​សិស្ស​ច្បង​ កាកា​ ខ្លាំង​សម​នឹង​កេរ្តិ៍ឈ្មោះល្បី​មែន​

  • 2018-06-14 03:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​រលក​ក្រោយ​ ធន់​ មករា​ ​បាន​សរសើរ​​សិស្ស​ច្បង សុខ ធី​ (កាកា)​ ពិត​ជា​ខ្លាំង​ ស័ក្តិសម​​នឹង​កេរ្តិ៍ឈ្មោះ​ល្បី​​​ល្បាញ​មែន។​

កីឡាករ ធន់ មករា​

ធន់​ មករា​ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​ កាកា​ ក៏​ជា​ Idol​ របស់​ខ្លួន​ផង​ដែរ​ ហើយ​ពិត​ជា​សប្បាយ​ចិត្ត​​ដែល​បាន​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​រូបនេះ​ ព្រោះ​​​​ខ្លួន​​ជា​អ្នក​ប្រដាល់​រលក​ក្រោយ​ដែល​ទើប​ចាប់​អាជីព​នេះ​ ប៉ុន្តែ​បាន​ឱកាស​ប្រកួត​ជា​មួយ។​

កីឡាករ ធន់ មករា​(ក្រហម) កាកា(ខៀវ)

ម្ចាស់​ពាន​រង្វាន់​ TV5​ រូប​នេះ​បន្ថែម​ថា​ តាម​រយៈ​ការ​ប្រកួត​កន្លង​ទៅ​នេះ​ រៀន​ចេះ​ច្រើន​ពី​សិស្ស​ច្បង​ ពោល​គឺ​តាំង​អារម្មណ៍​បាន​ល្អ​ ខំ​ប្រកួត​បាន​ពេញ​៥ទឹក។​ ចំណុច​ល្អ​របស់​ កាកា​ មួយ​ទៀត​នោះ​គឺ​ ពូកែ​​ទាត់​​​ជើង​ក្រោម​ ហើយ​ការ​ចាញ់​នៅ​កីឡា​ជាតិ​លើក​ទី២​នោះ​ ក៏​ដោយ​សារ​​​ក្បាច់​នេះ។​

កីឡាករ ធន់ មករា​(ក្រហម) កាកា(ខៀវ)

ធន់​ មករា​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ និង​​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ជាតិ​លើក​ទី២​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ដែល​កាល​នោះ​អ្នក​ប្រដាល់​រូប​នេះ​ប្រកួត​តំណាង​ក្រសួង​ការពារ​ជាតិ។​ អ្នក​លេង​គុន​ខ្មែរ​​រូប​នេះ​​​បាន​ចាញ់​ កាកា​ ដោយ​ពិន្ទុ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កីឡា​ជាតិ​៕​

កីឡាករ ធន់ មករា​(ក្រហម) កាកា(ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់