• 2018-06-13 01:05:33
  • ព័ត៌មាន

គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​ទៅ​ដឹកនាំ​នៅ​ Real Madrid

  • 2018-06-13 01:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​តែងតាំង​លោក​ Julen Lopetegui ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ខ្លួន​ជំនួស​លោក​ Zinedine Zidane។

Lopetegui

Lopetegui ដែល​មាន​ធ្លាប់​ជា​អ្នក​ចាត់​ការ​ FC Porto និង​ជា​អ្នក​ដឹកនាំ​ក្រុម​អេស្ប៉ាញ​បច្ចុប្បន្ន​បាន​យល់​ព្រម​ទៅ​ទឹកដី​ Santiago Bernabeu រយៈ​ពេល​៣​ឆ្នាំ។​ បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​នឹង​ចាប់​ផ្ដើម​ការងារ​ថ្មី​របស់​ខ្លួន​ក្រោយ​ចប់​ភារកិច្ច​នៅ​ World Cup ជាមួយ​ជម្រើស​ជាតិ។​​

មាន​តួនាទី​លេង​ជា​អ្នក​ចាំ​ទី​ លោក​ Lopetegui គឺជា​អតីត​អ្នក​ចាំ​ទី​ក្រុម​ Real Madrid Castilla ដោយ​បង្ហាញ​ខ្លួន​បាន​៦១​ប្រកួត​ និង​លេង​ឲ្យ​ឈុត​ធំ​ Real Madrid បាន​១​ប្រកួត​ដែរ។ ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​វិញ​លោក​ធ្លាប់​ដឹកនាំ​ Real Madrid B ១​រដូវ​កាល និង​ដឹកនាំ​ក្រុម​អេស្ប៉ាញ​តាំង​ពី​ឈុត​ U19 ដល់​ U21 និង​ចុង​ក្រោយ​គឺ​ឈុត​ធំ៕

ប្រភព៖ BBC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់